Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:24 - ព្រះគម្ពីរខ្មែរសាកល

24 ខ្ញុំព្រះបាទ​មិនយកអ្វីឡើយ លើកលែងតែ​អ្វីដែល​ពួក​យុវជន​បាន​ហូប និង​ចំណែក​របស់​ពួក​មនុស្ស​ដែល​ទៅ​ជាមួយ​ខ្ញុំព្រះបាទ​ប៉ុណ្ណោះ គឺ​អាន់នើរ អែសកុល និង​ម៉ាមរេ​; សូមឲ្យ​ពួកគេ​យក​ចំណែក​របស់ពួកគេ​ចុះ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទូល‌បង្គំ​នឹង​មិន​យក​អ្វី​ក្រៅ​តែ​ពីម្ហូប​អាហារ​ដែល​ពួក​យុវជន​បាន​ទទួល​ទាន​ទៅ​ហើយ និង​ចំណែក​របស់​អ្នក​ដែល​បាន​ចេញ​ទៅ​ជា‌មួយ​ទូល‌បង្គំ​ប៉ុណ្ណោះ គឺសូម​ឲ្យ​អាន់នើរ អែសកុល និង​ម៉ាមរេ យក​ចំណែក​របស់​ខ្លួន​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ទូលបង្គំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវជន ដែល​មក​ច្បាំង​ជា​មួយ​ទូលបង្គំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះ គឺ​របស់​លោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 សូម​យក​តែ​របស់​ណា​ដែល​ពួក​បាវ​បំរើ​បាន​ទទួល​ទាន​ទៅ​ហើយ​ប៉ុណ្ណោះ ឯ​ចំណែក​ពួក​មនុស្ស​ដែល​បាន​ចេញ​ទៅ​ជា​មួយ​នឹង​ទូលបង្គំ​នេះ គឺ​អាន់នើរ អែស‌កុល នឹង​ម៉ាមរេ នោះ​ឲ្យ​គេ​យក​ចំណែក​របស់​គេ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ខ្ញុំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវ‌ជន ដែល​មក​ច្បាំង​ជា​មួយ​ខ្ញុំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ខ្ញុំ​ប៉ុណ្ណោះ គឺ​របស់​អាន់នើរ អេសកុល និង​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។


កុំ​បង្ខាំងទុក​ការ​ល្អ​ពី​អ្នកដែលសមនឹងទទួល នៅពេល​ដៃ​របស់អ្នក​មាន​សមត្ថភាព​ធ្វើ​បាន​នោះ​ឡើយ​;


ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀនរបស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។


ជាការពិត ព្រះគម្ពីរ​ចែងថា​: “កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” ហើយ​ថា​:“អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម