Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:27 - ព្រះគម្ពីរខ្មែរសាកល

27 បន្ទាប់មក អ័ប្រាហាំ​នាំ​ចៀម និង​គោ​មក​ថ្វាយ​អ័ប៊ីម្ម៉ាឡិច ហើយ​ពួកគេ​ទាំង​ពីរ​ក៏​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​អប្រាហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ៊ីព្រហ៊ីម​បាន​យក​ចៀម និង​គោ មក​ជូន​ស្តេច​អប៊ីម៉ា‌ឡិច រួច​គាត់​ទាំង​ពីរ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។


អ័ប៊ីម្ម៉ាឡិច​ក៏​តបថា​៖ “យើង​មិន​ដឹង​ថា​អ្នកណា​បាន​ធ្វើ​រឿង​នេះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ប្រាប់​យើង​ដែរ ដូច្នេះ​យើង​មិន​បាន​ឮ​រហូតដល់​ថ្ងៃនេះ”។


រួច​អ័ប្រាហាំ​ដាក់​កូនចៀមញី​ប្រាំពីរ​ដោយឡែក​ពី​ហ្វូងចៀម​។


ដូច្នេះ​ឥឡូវនេះ មក៍! ចូរឲ្យ​យើង​ចុះ​សន្ធិសញ្ញា​រវាង​យើង និង​ឯង ទុកជា​បន្ទាល់​រវាង​យើង និង​ឯង​ចុះ”។


សំណូក​ជា​ត្បូង​វិសេស​ក្នុង​ភ្នែក​របស់​អ្នកឲ្យ គ្រប់កន្លែង​ដែល​គាត់​បែរ​ទៅ គាត់​នឹង​បាន​សម្រេច​។


ជំនូន​របស់​មនុស្ស​បើកផ្លូវ​ឲ្យ​អ្នកនោះ ហើយ​នាំ​អ្នកនោះ​ទៅ​នៅចំពោះ​អ្នកធំ​។


មនុស្ស​ដែល​មាន​មិត្តភក្ដិ​ច្រើន​ក៏​អាច​វិនាស​ដែរ ប៉ុន្តែ​មាន​មិត្តសម្លាញ់​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាង​បងប្អូន​ទៅទៀត​៕


អំណោយ​ឲ្យ​ដោយ​សម្ងាត់ រម្ងាប់​កំហឹង ហើយ​សំណូក​លាក់កំបាំង រម្ងាប់​សេចក្ដីក្ដៅក្រហាយ​។


រីឯ​អភិជន​វិញ គេ​គិតគូរ​ការថ្លៃថ្នូរ ហើយ​អ្នកនោះ​ឈរមាំ​ដោយ​ការថ្លៃថ្នូរ​។


មនុស្ស​ល្ងីល្ងើ មនុស្ស​មិនស្មោះត្រង់ មនុស្ស​គ្មានមនោសញ្ចេតនា និង​មនុស្ស​គ្មានមេត្តា​។


បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា សូម្បីតែ​កិច្ចសន្យា​របស់​មនុស្ស កាល​ព្រមព្រៀងគ្នា​ហើយ ក៏​គ្មានអ្នកណា​បោះបង់ចោល ឬ​បន្ថែម​អ្វី​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម