ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 12:16 - ព្រះគម្ពីរខ្មែរសាកល

ស្ដេច​ក៏​ប្រព្រឹត្តល្អ​ដល់​អាប់រ៉ាម​ដោយយល់ដល់​នាង ហើយ​អាប់រ៉ាម​ក៏​បាន​ចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និង​អូដ្ឋ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​អាប់រ៉ាម​វិញ គេ​រាប់​រក​លោក​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​លោក។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​លោក​អាប់រ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង

សូមមើលជំពូក

អាល់គីតាប

រីឯ​អ៊ីប្រាំ​វិញ គេ​រាប់​រក​គាត់​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​គាត់។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​អ៊ីប្រាំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 12:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។


ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។


រីឯ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​គាត់​ទេ​។ នាង​មាន​បាវបម្រើស្រី​ជនជាតិអេហ្ស៊ីប​ម្នាក់ ឈ្មោះ​ហាការ​។


អ័ប៊ីម្ម៉ាឡិច​ក៏​យក​ហ្វូងចៀម ហ្វូងគោ បាវបម្រើប្រុស និង​បាវបម្រើស្រី​មក​ជូន​អ័ប្រាហាំ ព្រមទាំង​ប្រគល់​សារ៉ា​ប្រពន្ធ​របស់គាត់​ឲ្យ​គាត់​វិញ​។


ព្រះយេហូវ៉ា​បាន​ប្រទានពរ​ចៅហ្វាយ​របស់ខ្ញុំ​យ៉ាងច្រើន ហើយ​លោក​បានជាស្ដុកស្ដម្ភ​។ ព្រះអង្គ​បាន​ប្រទាន​ហ្វូងចៀម និង​ហ្វូងគោ ប្រាក់ និង​មាស បាវបម្រើប្រុស និង​បាវបម្រើស្រី អូដ្ឋ និង​លា​ឲ្យ​លោក​។


គាត់​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​បាវបម្រើ​ជាច្រើន ដូច្នេះ​ពួក​ជនជាតិភីលីស្ទីន​ក៏​ច្រណែន​គាត់​។


គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕


ខ្ញុំ​មាន​គោ លា ហ្វូងចៀម បាវបម្រើប្រុស និង​បាវបម្រើស្រី​; ខ្ញុំ​បាន​ចាត់​គេ​ឲ្យមក​ប្រាប់​លោកម្ចាស់​នៃខ្ញុំ ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក”’”។


ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង