ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 12:15 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ពួក​មន្ត្រី​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​សរសើរ​នាង​នៅចំពោះ​ផារ៉ោន ដូច្នេះ​ស្ត្រី​នោះ​ក៏​ត្រូវគេ​នាំមក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​នាម៉ឺន​របស់​ផារ៉ោន​ឃើញ​គាត់ គេ​នាំ​គ្នា​សរសើរ​ពីគាត់​ទូល​ផារ៉ោន រួចគេក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​ពី​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ

សូមមើលជំពូក

អាល់គីតាប

ពួក​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន។ គេ​ក៏​នាំ​សារ៉ាយ ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 12:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អាប់រ៉ាម​ចូលទៅ​អេហ្ស៊ីប ជនជាតិអេហ្ស៊ីប​ក៏​ឃើញ​ថា​នាង​ជា​ស្ត្រី​ស្រស់ស្អាត​ណាស់​។


អ័ប្រាហាំ​និយាយ​អំពី​សារ៉ា​ប្រពន្ធ​របស់គាត់​ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​កេរ៉ារ​ក៏​ចាត់​គេ​ឲ្យទៅ​យក​សារ៉ា​។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


ផារ៉ោន​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ទាំង​ពីរ​របស់ទ្រង់ គឺ​មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង


ក្រោយពី​ពីរ​ឆ្នាំ​ពេញ ផារ៉ោន​ទ្រង់​យល់សុបិន ហើយ​មើល៍! ទ្រង់​ឈរ​នៅមាត់​ទន្លេនីល​។


ចូរ​ប្រឹងរក​ព្រះយេហូវ៉ា និង​ព្រះចេស្ដា​របស់ព្រះអង្គ ចូរ​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​ជានិច្ច


ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។


អ្នកដែល​ចូលទៅឯ​ប្រពន្ធ​របស់​អ្នកជិតខាង​ក៏ដូច្នោះដែរ​; អស់អ្នក​ដែល​ប៉ះពាល់​នាង នឹង​មិន​រួចទោស​ឡើយ​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។