មានមនុស្សធំសម្បើមនៅលើផែនដីក្នុងគ្រានោះ និងក្រោយមកដែរ គឺពេលដែលពួកកូនប្រុសរបស់ព្រះបានចូលទៅឯពួកកូនស្រីរបស់មនុស្ស ហើយពួកនាងបានបង្កើតកូនឲ្យពួកគេ។ ពួកគេជាមនុស្សខ្លាំងពូកែនាសម័យបុរាណ ជាមនុស្សមានកេរ្តិ៍ឈ្មោះ។
លោកុប្បត្តិ 11:4 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាសង់ទីក្រុងមួយ និងប៉មមួយដែលមានកំពូលដល់មេឃសម្រាប់យើង ដើម្បីសាងកេរ្តិ៍ឈ្មោះសម្រាប់យើង ក្រែងលោយើងបានបែកខ្ញែកគ្នាលើផ្ទៃផែនដីទាំងមូល”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ អាល់គីតាប បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។ |
មានមនុស្សធំសម្បើមនៅលើផែនដីក្នុងគ្រានោះ និងក្រោយមកដែរ គឺពេលដែលពួកកូនប្រុសរបស់ព្រះបានចូលទៅឯពួកកូនស្រីរបស់មនុស្ស ហើយពួកនាងបានបង្កើតកូនឲ្យពួកគេ។ ពួកគេជាមនុស្សខ្លាំងពូកែនាសម័យបុរាណ ជាមនុស្សមានកេរ្តិ៍ឈ្មោះ។
ព្រះយេហូវ៉ាអើយ មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គ! មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនឹងវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបានកម្ចាត់កម្ចាយ!
ដើមឈើនោះបានធំឡើង ហើយបានជាមាំ រីឯកម្ពស់របស់វាដល់មេឃ ហើយវាត្រូវបានមើលឃើញពីចុងបំផុតនៃផែនដីទាំងមូល។
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
ព្រះអង្គទ្រង់ធ្វើកិច្ចការដ៏មានព្រះចេស្ដាដោយព្រះហស្តរបស់ព្រះអង្គ ព្រះអង្គទ្រង់កម្ចាត់កម្ចាយមនុស្សមានអំនួតក្នុងចិត្តគំនិតរបស់ខ្លួន។
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?