Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:3 - ព្រះគម្ពីរខ្មែរសាកល

3 ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “មក៍! យើង​នាំគ្នា​ធ្វើ​ឥដ្ឋ ហើយ​ដុត​នឹង​ភ្លើង”។ ដូច្នេះ ពួកគេ​ក៏​មាន​ឥដ្ឋ​ជំនួស​ថ្ម ហើយ​មាន​កៅស៊ូខ្មៅ​ជំនួស​បាយអ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មក​យើង នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន»។ គេ​ក៏​ប្រើ​ដុំ​ឥដ្ឋ​ជា​ថ្ម និង​ជ័រ​ខ្មៅ​ជា​បាយអ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម នឹង​ជ័រ​ដី​ទុក​ជា​បាយអ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយអ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។


មក៍! ចូរឲ្យ​ពួកយើង​ចុះទៅ​បំភាន់​ភាសា​របស់ពួកគេ​នៅ​ទីនោះ ដើម្បីកុំឲ្យ​ពួកគេ​ស្ដាប់​ភាសា​គ្នាទៅវិញទៅមក​បាន​ឡើយ”។


នៅ​ជ្រលងភ្នំ​ស៊ីឌីម​មាន​អណ្ដូង​កៅស៊ូខ្មៅ​ជាច្រើន​។ ពេល​ស្ដេច​នៃ​សូដុម និង​ស្ដេច​នៃ​កូម៉ូរ៉ា​រត់គេច ពួកទ្រង់​ក៏​ធ្លាក់​ទៅក្នុង​អណ្ដូងទាំងនោះ រីឯ​ពួកអ្នកដែល​នៅសល់​បាន​រត់គេច​ទៅ​តំបន់ភ្នំ​។


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


ប្រសិនបើ​ពួកគេ​និយាយថា​៖ “ចូរ​មក​ជាមួយ​យើង​ចុះ មក៍! យើង​នាំគ្នា​សម្ងំចាំ​បង្ហូរឈាម​គេ ហើយ​ពួនស្ទាក់​មនុស្ស​ឥតទោស​ដោយគ្មានមូលហេតុ​!


ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “ឥឡូវនេះ មក៍! អញ​នឹង​សាកល្បង​ឯង​ដោយ​ការសប្បាយ​។ ដូច្នេះ ចូរ​សប្បាយរីករាយ​ចុះ”។ ប៉ុន្តែ មើល៍! វា​ក៏​ជា​ការឥតន័យ​ដែរ​។


ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។


ជា​ប្រជាជន​ដែល​បង្ករឿង​ដាក់​មុខ​យើង​ជានិច្ច ដោយ​ថ្វាយយញ្ញបូជា​នៅក្នុង​សួនច្បារ ហើយ​ដុតគ្រឿងក្រអូប​នៅលើ​ឥដ្ឋ


“ឥដ្ឋ​បាន​រលំ​ហើយ ប៉ុន្តែ​យើង​នឹង​សង់ឡើងវិញ​ដោយ​ថ្មដាប់​; ដើមឧទុម្ពរ​ត្រូវបាន​កាប់រំលំ​ហើយ ប៉ុន្តែ​យើង​នឹង​ដាក់​ដើមស៊ីដា​ជំនួសវិញ​!”។


ចូរឲ្យ​យើង​យកចិត្តទុកដាក់​នឹង​គ្នាទៅវិញទៅមក ដើម្បី​ជំរុញទឹកចិត្ត​ឲ្យចេះ​ស្រឡាញ់ និង​ប្រព្រឹត្ត​ការល្អ​។


ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ ដរាបណា​ដែល​នៅតែ​ហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​មានចិត្តរឹងរូស​ដោយសារតែ​ការបោកបញ្ឆោត​របស់​បាប​ឡើយ


ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ” អើយ​!


ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម