អ្នកដែលប្ដឹងរឿងក្ដីមុនគេ មើលទៅដូចជាត្រឹមត្រូវមែន ប៉ុន្តែកាលណាគូវិវាទមកដល់ ហើយសាកសួរអ្នកនោះ ទើបដឹងច្បាស់។
លូកា 6:42 - ព្រះគម្ពីរខ្មែរសាកល តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។ Khmer Christian Bible ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែករបស់ខ្លួនមិនឃើញ អាចនិយាយទៅបងប្អូនរបស់ខ្លួនបានថា "ប្អូនអើយ ទុកឲ្យខ្ញុំយកកម្ទេចពីភ្នែកអ្នកចេញ" បាន? មនុស្សមានពុតអើយ! ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបអ្នកមើលឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបាន ថា ប្អូនអើយឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ អាល់គីតាប បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ |
អ្នកដែលប្ដឹងរឿងក្ដីមុនគេ មើលទៅដូចជាត្រឹមត្រូវមែន ប៉ុន្តែកាលណាគូវិវាទមកដល់ ហើយសាកសួរអ្នកនោះ ទើបដឹងច្បាស់។
ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលថា:“មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។ គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង៕
ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង?
ឬតើអ្នកនឹងនិយាយទៅបងប្អូនរបស់អ្នកថា: ‘ឲ្យខ្ញុំយកកម្ទេចចេញពីភ្នែករបស់អ្នក’ យ៉ាងដូចម្ដេចបាន? មើល៍! មានធ្នឹមនៅក្នុងភ្នែករបស់អ្នកហើយ!
ព្រះអម្ចាស់មានបន្ទូលតបនឹងគាត់ថា៖“មនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលារបស់ខ្លួនចេញពីក្រោល ហើយដឹកទៅឲ្យផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
“ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង?
“គ្មានដើមឈើល្អណាដែលបង្កើតផលអាក្រក់ឡើយ ហើយក៏គ្មានដើមឈើអាក្រក់ណាដែលបង្កើតផលល្អដែរ។
និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ?
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
អ្នកគ្មានភាគ ឬចំណែកក្នុងការនេះឡើយ ពីព្រោះចិត្តរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះទេ។
ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។
ការទាំងអស់នេះបានចេញពីព្រះដែលផ្សះផ្សាយើងនឹងអង្គទ្រង់តាមរយៈព្រះគ្រីស្ទ ព្រមទាំងប្រទានការងារបម្រើនៃការផ្សះផ្សានេះដល់យើង។
ដូច្នេះ ប្រសិនបើអ្នកណាបានជម្រះខ្លួនពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាភាជនៈសម្រាប់ការថ្លៃថ្នូរ ដែលត្រូវបានញែកជាវិសុទ្ធ ហើយមានប្រយោជន៍ដល់ចៅហ្វាយ ព្រមទាំងត្រូវបានរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។
ពោលគឺ អ្នកដែលគ្មានសេចក្ដីទាំងនេះជាមនុស្សខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំងភ្លេចអំពីការជម្រះបាបពីមុនរបស់ខ្លួនទៅហើយ។