Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:42 - Khmer Christian Bible

42 ពេល​អ្នក​មើល​មិន​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួនឯង​ផង​ តើ​អ្នក​អាច​ប្រាប់​បងប្អូន​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ថា​ បងប្អូន​អើយ!​ ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក។​ ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 តើ​អ្នក​អាច​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘បងប្អូន​អើយ ឲ្យ​ខ្ញុំ​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់អ្នក​ចេញ’ យ៉ាងដូចម្ដេច​បាន នៅពេល​ខ្លួនអ្នក​មិន​ឃើញ​ធ្នឹម​នៅក្នុង​ភ្នែក​របស់ខ្លួនឯង​ផង​? មនុស្សមានពុត​អើយ​! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​របស់​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​បង‌ប្អូន​របស់​ខ្លួន​បាន​ថា "ប្អូន​អើយ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ" បាន? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​អ្នក​មើល​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បងប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន ថា ប្អូន​អើយ​ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន»។

សូមមើលជំពូក ចម្លង




លូកា 6:42
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​បន្ទូល​ថា​ «មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង»។​ គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​


ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​នៅ​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​យ៉ាង​ដូច្នេះ?​


បើ​អ្នក​មាន​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ តើ​អ្នក​នឹង​និយាយ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​បងប្អូន​របស់អ្នក​ថា​ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក?​


ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ពួក​មនុស្ស​មាន​ពុត​អើយ!​ តើ​អ្នក​រាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ​ ឬ​លា​ចេញពី​ក្រោល​ ហើយ​ដឹក​វា​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?​


ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​


ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?​


ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា​ឲ្យ​ផ្លែ​មិនល្អ​នោះ​ទេ​ ហើយ​ក៏​គ្មាន​ដើម​ឈើ​មិន​ល្អ​ណា​ឲ្យ​ផ្លែ​ល្អ​ដែរ​


រួច​និយាយ​ថា៖​ «នែ​ កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោកប្រាស់​ និង​ល្បិចកល​គ្រប់​បែប​យ៉ាង​ និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំង​ឡាយ​អើយ!​ តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀងត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ?​


លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​


ដោយសារ​តែ​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះជាម្ចាស់​ នោះ​អ្នក​គ្មាន​ចំណែក​ ឬ​ភាគ​ណា​មួយ​នៅ​ក្នុង​កិច្ចការ​នេះ​ឡើយ។​


ដូច្នេះ​ហើយ​ ឱ​អ្នក​គ្រប់​គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ!​ អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​ អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួន​ឯង​ដែរ​ ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ​


អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​


ដូច្នេះ​ បើ​អ្នកណា​ជម្រះ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រលប់​ជា​ប្រដាប់​ប្រដា​សម្រាប់​សេចក្ដី​ថ្លៃថ្នូរ​ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ ហើយ​មាន​ប្រយោជន៍​ដល់​ម្ចាស់​ ជា​ប្រដាប់​ប្រដា​ដែល​រៀប​ចំ​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​យ៉ាង។​


ព្រោះ​អ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់​ ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ​ ហើយ​ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​ពួកគេ​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម