ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:37 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ដំណឹង​អំពី​ព្រះអង្គ​ក៏​ឮសុសសាយ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់ជុំវិញ​នោះ​។

សូមមើលជំពូក

Khmer Christian Bible

ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ដំណឹង​អំពី​ព្រះ‌អង្គ​ក៏​ល្បី​សុស‌សាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ក្នុង​តំបន់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក កិត្ដិនាម​របស់​អ៊ីសា​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក



លូកា 4:37
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។


ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។


ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។


ភ្លាមនោះ ដំណឹង​អំពី​ព្រះអង្គ​ក៏​សាយចេញទៅ​គ្រប់ទីកន្លែង​នៅ​តំបន់​ទាំងអស់​ជុំវិញ​កាលីឡេ​។


ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។


បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់ទៅ​កាលីឡេ​វិញ ទាំង​ប្រកបដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​តាម​តំបន់ជុំវិញ​ទាំងអស់​។