Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:14 - ព្រះគម្ពីរខ្មែរសាកល

14 បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់ទៅ​កាលីឡេ​វិញ ទាំង​ប្រកបដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​តាម​តំបន់ជុំវិញ​ទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ព្រះយេស៊ូ​យាង​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ ប្រកប​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮ​សុសសាយ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​ពេញ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះ‌អង្គ​លេច​ឮ​សុស‌សាយ ពាស​ពេញ​ស្រុក​ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីសា​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​អំណាច​របស់​រស‌អុលឡោះ នាម​អ៊ីសា​ឮ​ល្បី​ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក ចម្លង




លូកា 4:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ឮ​ថា យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ទៅ​កាលីឡេ​។


ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។


ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។


ក្រោយពី​យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​មក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ​របស់​ព្រះ


ភ្លាមនោះ ដំណឹង​អំពី​ព្រះអង្គ​ក៏​សាយចេញទៅ​គ្រប់ទីកន្លែង​នៅ​តំបន់​ទាំងអស់​ជុំវិញ​កាលីឡេ​។


ពេល​មារ​បាន​បញ្ចប់​ការល្បួង​គ្រប់បែបយ៉ាង​ហើយ វា​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ​មួយរយៈ​។


ដូច្នេះ ដំណឹង​អំពី​ព្រះអង្គ​ក៏​ឮសុសសាយ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់ជុំវិញ​នោះ​។


ក្រោយពី​ពីរ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ​ទៅ​កាលីឡេ​។


និង​ការ​ដែល​បាន​កើតឡើង​ក្នុង​យូឌា​ទាំងមូល ដោយ​ចាប់ផ្ដើម​ពី​កាលីឡេ ក្រោយពី​ពិធីជ្រមុជទឹក​ដែល​យ៉ូហាន​បាន​ប្រកាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម