Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:38 - ព្រះគម្ពីរខ្មែរសាកល

38 ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​យាង​ចេញពី​សាលាប្រជុំ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​។ ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​រងទុក្ខ​ដោយ​គ្រុន​ក្ដៅ​ខ្លាំង គេ​ក៏​ទូល​អង្វរ​ព្រះអង្គ​អំពី​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 កាល​បាន​ក្រោក​ឡើង​ចេញ​ពី​សាលា​ប្រជុំ​ ព្រះអង្គ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។​ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺ​គ្រុន​ជា​ខ្លាំង​ ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ក្រោយ​ពី​យាង​ចេញ​ពី​សាលា​ប្រជុំ​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន។ រីឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ៊ីសា​ចេញ​ពី​សាលា​ប្រជុំ ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​សុំ​អ៊ីសា​មេត្ដា​ប្រោស​គាត់​ឲ្យ​បាន​ជា។

សូមមើលជំពូក ចម្លង




លូកា 4:38
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។


ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ប៉ុន្តែ​ទោះបីជា​ឥឡូវនេះ​ក៏ដោយ ខ្ញុំម្ចាស់​ដឹង​ថា អ្វីៗក៏ដោយដែល​ព្រះអង្គ​សុំ​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះអង្គ”។


ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ”។


តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម