Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:31 - ព្រះគម្ពីរខ្មែរសាកល

31 ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប៉ុន្ដែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង ពាស‌ពេញ​ស្រុក។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ


ពួកទាហាន​ក៏​ទទួល​លុយ ហើយ​ធ្វើ​ដូចដែល​ត្រូវបាន​បង្គាប់​។ ដូច្នេះ រឿង​នេះ​បាន​ឮសុសសាយ​ក្នុងចំណោម​ជនជាតិយូដា​រហូតមកដល់​សព្វថ្ងៃ​។


ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។


ភ្លាមនោះ ដំណឹង​អំពី​ព្រះអង្គ​ក៏​សាយចេញទៅ​គ្រប់ទីកន្លែង​នៅ​តំបន់​ទាំងអស់​ជុំវិញ​កាលីឡេ​។


ព្រះយេស៊ូវ​បាន​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណាឡើយ ប៉ុន្តែ​ព្រះអង្គ​កាន់តែ​ហាម​ពួកគេ ពួកគេ​ក៏​កាន់តែ​ប្រកាស​ច្រើនឡើង​។


បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់ទៅ​កាលីឡេ​វិញ ទាំង​ប្រកបដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​តាម​តំបន់ជុំវិញ​ទាំងអស់​។


ដូច្នេះ ដំណឹង​អំពី​ព្រះអង្គ​ក៏​ឮសុសសាយ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់ជុំវិញ​នោះ​។


ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។


ដំណឹង​នេះ​អំពី​ព្រះយេស៊ូវ​បាន​សាយចេញទៅ​ទូទាំង​យូឌា និង​តំបន់ជុំវិញ​ទាំងមូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម