ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ?
លូកា 4:35 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ អារក្សក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមពួកគេ ហើយចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់រងរបួសអ្វីឡើយ។ Khmer Christian Bible ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ អាល់គីតាប អ៊ីសា គំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អ៊ីព្លេសក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ |
ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ?
ព្រះយេហូវ៉ាមានបន្ទូលនឹងសាតាំងថា៖ “សាតាំងអើយ ព្រះយេហូវ៉ាស្ដីបន្ទោសឯង! ព្រះយេហូវ៉ាដែលជ្រើសរើសយកយេរូសាឡិមស្ដីបន្ទោសឯង! តើនេះមិនមែនជាកន្ទុយអុសដែលត្រូវបានកញ្ឆក់ចេញពីភ្លើងទេឬ?”។
ព្រះយេស៊ូវទ្រង់ស្ដីឲ្យអារក្ស វាក៏ចេញពីក្មេងនោះ ហើយក្មេងនោះក៏ជាសះស្បើយនៅវេលានោះឯង។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មនុស្សមានជំនឿតិចអើយ! ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ?”។ បន្ទាប់មកព្រះអង្គក៏ក្រោកឡើង ស្ដីឲ្យខ្យល់ និងរលក ពេលនោះមានភាពស្ងប់ស្ងាត់ឈឹង។
វិញ្ញាណអសោចក៏ចេញពីបុរសនោះ ទាំងធ្វើឲ្យគាត់ប្រកាច់ប្រកិន ហើយស្រែកដោយសំឡេងយ៉ាងខ្លាំង។
ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលកថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។
វិញ្ញាណនោះក៏ស្រែកឡើងទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង ហើយចេញទៅ។ ក្មេងនោះបានដូចជាមនុស្សស្លាប់ ដូច្នេះមនុស្សជាច្រើននិយាយថា៖ “វាស្លាប់ហើយ!”។
ប៉ុន្តែកាលណាមានអ្នកដែលខ្លាំងជាងគាត់មកវាយឈ្នះគាត់ អ្នកនោះនឹងដណ្ដើមយកអាវុធទាំងអស់ដែលគាត់ទុកចិត្តនោះ ហើយយកជ័យភណ្ឌទៅចែកគ្នា។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។
ព្រះយេស៊ូវក៏មកឈរនៅក្បែរគាត់ ហើយស្ដីឲ្យគ្រុន នោះគ្រុនក៏ចាកចេញពីគាត់។ រំពេចនោះ គាត់ក៏ក្រោកឡើង ហើយចាប់ផ្ដើមបម្រើពួកគេ។
ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។
ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “លោកគ្រូ! លោកគ្រូ! យើងខ្ញុំកំពុងវិនាសហើយ!”។ ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ និងរលក។ ពេលនោះ ខ្យល់ និងរលកក៏ឈប់ ហើយមានភាពស្ងប់ស្ងាត់។
ដ្បិត មើល៍! មានវិញ្ញាណអាក្រក់ធ្វើទុក្ខវា ហើយស្រាប់តែស្រែកឡើង រួចធ្វើឲ្យវាប្រកាច់ប្រកិនបែកពពុះមាត់។ វិញ្ញាណនោះធ្វើឲ្យកូនខ្ញុំជាំពេញខ្លួន ហើយមិនព្រមចេញពីខ្លួនវាឡើយ។
ខណៈដែលកូននោះកំពុងដើរចូលមកនៅឡើយ អារក្សបានផ្ដួលវា ហើយធ្វើឲ្យវាប្រកាច់ប្រកិន។ ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់វាឲ្យឪពុកវិញ។
ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។