Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​អារក្ស វា​ក៏​ចេញ​ពី​ក្មេងនោះ ហើយ​ក្មេង​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បន្ទាប់​មក អ៊ីសា​គំរាម​អ៊ីព្លេស អ៊ីព្លេស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មាន​បុរស​អារក្សចូល​ម្នាក់​ដែល​ខ្វាក់ភ្នែក​ផង​គ​ផង ត្រូវគេ​នាំមក​ឯ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ប្រោស​គាត់​ឲ្យជា មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មើលឃើញ​ផង​។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“ឱ ស្ត្រី​អើយ! ជំនឿ​របស់នាង​ខ្លាំង​ណាស់​! ចូរឲ្យ​បាន​សម្រេច​តាមដែល​នាង​ប្រាថ្នា​ចុះ”។ កូនស្រី​របស់​នាង​ក៏​ត្រូវបាន​ប្រោសឲ្យជា​នៅ​វេលា​នោះឯង​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ​នៅ​ទីនេះ”។


បន្ទាប់មក ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ​តែក្រុមពួកគេ ទូល​សួរថា​៖ “ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​អារក្សនោះ​ឲ្យចេញ​បាន​?”។


ព្រះយេស៊ូវ​ទ្រង់​ងាកមក​ឃើញ​ស្ត្រីនោះ ក៏​មានបន្ទូលថា​៖“កូនស្រី​អើយ ចូរ​មានទឹកចិត្តឡើង​! ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ”។ ស្ត្រី​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។


ព្រះអង្គ​ក៏​ប្រោស​មនុស្ស​ជាច្រើន​ដែល​ឈឺ​ដោយ​រោគា​ផ្សេងៗ​ឲ្យជា ព្រមទាំង​ដេញ​អារក្ស​ជាច្រើន​ឲ្យចេញ​ផង​។ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំងនោះ​និយាយ​ឡើយ ពីព្រោះ​ពួកវា​ស្គាល់​ព្រះអង្គ​ហើយ​។


ដ្បិត​ព្រះអង្គ​មានបន្ទូល​នឹង​វា​ថា៖“វិញ្ញាណអសោច​! ចេញ​ពី​អ្នក​នេះ​ទៅ​!”។


ពួក​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជាច្រើន ទាំង​ស្រែកឡើង​ថា៖ “ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​ពួកវា មិន​ឲ្យ​ពួកវា​និយាយ​ឡើយ ពីព្រោះ​ពួកវា​ដឹង​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ។


ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។


ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។


នាង​ចេះតែ​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​។ ប៉ូល​ធុញទ្រាន់ ក៏​បែរមក​និយាយ​នឹង​វិញ្ញាណ​នោះ​ថា​៖ “ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បង្គាប់​ឯង​ឲ្យ​ចេញ​ពី​នាង​ទៅ​!”។ នោះ​វា​ក៏​ចេញមក​ភ្លាម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម