Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:35 - អាល់គីតាប

35 អ៊ីសា គំរាម​អ៊ីព្លេស​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អ៊ីព្លេស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន​រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​វិញ្ញាណ​អសោច​ថា​៖“ស្ងៀម​! ចេញ​ពី​អ្នកនេះ​ទៅ​!”។ អារក្ស​ក៏​ផ្ដួល​បុរសនោះ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើឲ្យ​គាត់​រងរបួស​អ្វីឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រះយេស៊ូ​បន្ទោស​វា​ថា៖​ «ស្ងៀម​ ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​ វា​ក៏​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»។ កាល​អារក្ស​បាន​ផ្តួល​បុរស​នោះ​ក្នុង​ចំណោម​ពួកគេ វា​ក៏​ចេញ​ទៅ ឥត​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្ស‌អសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ

សូមមើលជំពូក ចម្លង




លូកា 4:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ ហ៊ូកុំ​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ដូច្នេះ?


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! អ៊ីព្លេស‌ហ្សៃតន​អើយ សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! ទ្រង់​ពេញ​ចិត្ត​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេសួរ​វិញ គាត់​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។


បន្ទាប់​មក អ៊ីសា​គំរាម​អ៊ីព្លេស អ៊ីព្លេស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត​ភ័យ​ដូច្នេះ?»។ គាត់​ក្រោក​ឈរ​ឡើង គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។


អ៊ីព្លេស​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។


អ៊ីសា​ក្រោក​ឡើង​ហើយ​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។


វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ​ក្មេង​នៅ​ដេក​ស្ដូក​ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។


ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យ‌ជំនះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។


អ៊ីសា​អោន​ទៅ​លើ​អ្នក​ជំងឺ អ៊ីសា​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង​បម្រើ​ភ្ញៀវ។


មាន​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ទាំង​ស្រែក​ថា៖ «អ្នក​ជា​បុត្រា​របស់​អុលឡោះ»។ ប៉ុន្តែ អ៊ីសា​គំរាម​អ៊ីព្លេស​ទាំង​នោះ មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស។


ពួក​សិស្ស​ចូល​ទៅ​ជិត​អ៊ីសា​ដាស់​គាត់​ថា៖ «តួន! តួន! យើង​ស្លាប់​ឥឡូវ​ហើយ»។ អ៊ីសា​ក្រោក​ឡើង គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។


ពេល​អ៊ីព្លេស​ចូល​ម្ដង​ៗ​វា​ស្រែក​រើ​បំរះ ប្រកាច់​ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ អ៊ីព្លេស​ក៏​ចេញ​ទៅ ទុក​ឲ្យ​កូន​ខ្ញុំ​នៅ​គ្រាំ‌គ្រា។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​អ៊ីសា ស្រាប់​តែ​អ៊ីព្លេស​ផ្ដួល​វា​ធ្វើ​ឲ្យ​វា​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង។ អ៊ីសា​គំរាម​ទៅ​អ៊ីព្លេស គាត់​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។


ហេតុ​នេះ​សូរ៉កា និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សូរ៉កា​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​អ៊ីព្លេស​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្ដិច​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម