យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
លូកា 4:34 - ព្រះគម្ពីរខ្មែរសាកល “ឱ ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។ Khmer Christian Bible «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ហ៊ឹះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយថាព្រះអង្គជាអ្នកណា ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ៊ឹះ នែព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ អាល់គីតាប «អ៊ីសា ជាអ្នកភូមិណាសារ៉ែតអើយ! តើអ្នកចង់ធ្វើអ្វីយើង? អ្នកមកបំផ្លាញយើង! ខ្ញុំស្គាល់អ្នកហើយ អ្នកជាអម្ចាស់ដ៏វិសុទ្ធដែលមកពីអុលឡោះ»។ |
យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ព្រះអង្គក៏ប្រោសមនុស្សជាច្រើនដែលឈឺដោយរោគាផ្សេងៗឲ្យជា ព្រមទាំងដេញអារក្សជាច្រើនឲ្យចេញផង។ ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយឡើយ ពីព្រោះពួកវាស្គាល់ព្រះអង្គហើយ។
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់អារក្សអសោចចូល។ គាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖
ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។
នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ប្រជាជនទាំងអស់នៅតំបន់ជុំវិញគេរ៉ាស៊ីន ក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីពួកគេ ពីព្រោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងកើតមានដល់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅវិញ។
ហើយមកសុំទោសអ្នកទាំងពីរ ព្រមទាំងនាំអ្នកទាំងពីរចេញទៅខាងក្រៅ រួចសុំពួកគេឲ្យចាកចេញពីទីក្រុងនោះ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក
ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ)
អ្នកជឿថាមានព្រះតែមួយអង្គគត់ នោះអ្នកធ្វើបានល្អហើយ! សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងញ័ររន្ធត់ផង។
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
ទូតនោះក៏ចាប់នាគ គឺពស់ពីបុរាណ ដែលជាមារ និងជាសាតាំង ហើយបានចងវាទុករយៈពេលមួយពាន់ឆ្នាំ
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅភីឡាដិលភាថា: ‘ព្រះអង្គដ៏វិសុទ្ធ ព្រះអង្គដ៏ពិត ដែលកាន់កូនសោរបស់ដាវីឌ គឺព្រះអង្គដែលបើក ហើយគ្មានអ្នកណាបិទ ព្រះអង្គបិទ ក៏គ្មានអ្នកណាបើក មានបន្ទូលដូច្នេះ: