អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។
លូកា 3:36 - ព្រះគម្ពីរខ្មែរសាកល សេទ្បាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក Khmer Christian Bible លោកសេទ្បាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាក់សាឌ លោកអើប៉ាក់សាឌជាកូនលោកសិម លោកសិមជាកូនលោកណូអេ លោកណូអេជាកូនលោកឡាមេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេឡាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេឡាជាកូនកៃណានៗ ជាកូនរបស់អើប៉ាក់សាឌៗ ជាកូនសិមៗ ជាកូនណូអេៗ ជាកូនឡាមេក អាល់គីតាប លោកសេឡាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាកសាដ លោកអើប៉ាកសាដជាកូនលោកសិម លោកសិមជាកូនណាពីណុះហ៍ ណាពីណុះហ៍ជាកូនលោកឡាម៉េក |
អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។
នៅថ្ងៃដដែលនោះ ណូអេ ពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធរបស់ណូអេ និងប្រពន្ធទាំងបីនាក់របស់ពួកកូនប្រុសគាត់ដែលនៅជាមួយគ្នា បានចូលទៅក្នុងទូកធំ
គឺយ៉ាងនេះឯងដែលព្រះអង្គបានលុបអស់ទាំងអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីចេញ ចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស។ ពួកវាត្រូវបានលុបចេញពីផែនដី ហើយសល់តែណូអេ និងអ្នកដែលនៅជាមួយគាត់ក្នុងទូកធំប៉ុណ្ណោះ។
ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
ពួកកូនប្រុសរបស់ណូអេដែលចេញពីទូកធំ មានសិម ហាំ និងយ៉ាផែត រីឯហាំជាឪពុករបស់កាណាន។
គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។
ណាឃរជាកូនសេរូក សេរូកជាកូនរេហ៊ូវ រេហ៊ូវជាកូនផាលេក ផាលេកជាកូនហេប៊ើរ ហេប៊ើរជាកូនសេឡា
ទ្បាមេកជាកូនមធូសាទ្បា មធូសាទ្បាជាកូនហេណុក ហេណុកជាកូនយ៉ារេឌ យ៉ារេឌជាកូនម៉ាលេលាល ម៉ាលេលាលជាកូនកៃណាន
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ហើយប្រសិនបើព្រះអង្គមិនបានត្រាប្រណីពិភពលោកនាសម័យបុរាណ គឺបាននាំទឹកជំនន់មកលើពិភពលោកដែលមិនគោរពព្រះ ហើយរក្សាប្រាំបីនាក់ពីគ្រួសាររបស់ណូអេអ្នកប្រកាសសេចក្ដីសុចរិត