Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 3:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់‌សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 សេទ្បា​ជាកូន​កៃណាន កៃណាន​ជាកូន​អើប៉ាក់សាឌ អើប៉ាក់សាឌ​ជាកូន​សិម សិម​ជាកូន​ណូអេ ណូអេ​ជាកូន​ឡាមេក

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 លោក​សេទ្បា​ជា​កូន​លោក​កៃណាន​ លោក​កៃណាន​ជា​កូន​លោក​អើប៉ាក់សាឌ​ លោក​អើប៉ាក់សាឌ​ជា​កូន​លោក​សិម​ លោក​សិម​ជាកូន​លោក​ណូអេ​ លោក​ណូអេ​ជា​កូន​លោក​ឡាមេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 សេឡា​ជា​កូន​កៃណាន កៃណាន​ជា​កូន​អើប៉ាក់‌សាឌ អើប៉ាក់‌សាឌ​ជា​កូន​សិម សិម​ជា​កូន​ណូអេ ណូអេ​ជា​កូន​ឡាមេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 លោក​សេឡា​ជា​បុត្រ​លោក​កៃណាន លោក​កៃណាន​ជា​បុត្រ​លោក​អើប៉ាក‌សាដ លោក​អើប៉ាក‌សាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក

សូមមើលជំពូក ចម្លង

អាល់គីតាប

36 លោក​សេឡា​ជា​កូន​លោក​កៃណាន លោក​កៃណាន​ជា​កូន​លោក​អើប៉ាក‌សាដ លោក​អើប៉ាក‌សាដ​ជា​កូន​លោក​សិម លោក​សិម​ជា​កូន​ណាពី​ណុះហ៍ ណាពី​ណុះហ៍​ជា​កូន​លោក​ឡា‌ម៉េក

សូមមើលជំពូក ចម្លង




លូកា 3:36
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ដាម​គាត់​រស់​នៅ​បាន​១៣០​ឆ្នាំ នោះ​ទើប​បង្កើត​បាន​កូន​ប្រុស​១​តាម​រូប‌ភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ក៏​ឲ្យ​ឈ្មោះ​ថា សេត


ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់។


គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ នឹង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ នឹង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា


គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ​នៅ​លើ​ផែនដី ក៏​ត្រូវ​ផ្លាញ​លាញ​ទាំង​អស់​ទៅ តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​វិនាស​ចេញ​ពី​ផែនដី​ទាំង​អស់ នៅ​សល់​តែ​ណូអេ នឹង​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់​ប៉ុណ្ណោះ


ព្រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ នឹង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ


ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ នឹង​កូន​គាត់ ព្រម​ទាំង​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ


រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ នឹង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន


កូន​របស់​សិម គឺ​អេឡាំ អាសស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ នឹង​មែសេក


នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល នឹង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ


ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ


ណាឃរ​ជា​កូន​សេរូកៗ ជា​កូន​រេហ៊ូវៗ ជា​កូន​ផាលេកៗ ជា​កូន​ហេប៊ើរៗ ជា​កូន​សេឡា


ឡាមេក​ជា​កូន​មធូសាឡាៗ ជា​កូន​ហេណុកៗ ជា​កូន​យ៉ារេឌៗ ជា​កូន​ម៉ាលេ‌លាលៗ ជា​កូន​របស់​កៃណាន


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។


គឺ​ក្នុង​ខណ​ដែល​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ បាន​រង់‌ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ដោយ‌សារ​ទឹក


ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម