Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:18 - ព្រះគម្ពីរខ្មែរសាកល

18 ពួក​កូនប្រុស​របស់​ណូអេ​ដែល​ចេញ​ពី​ទូកធំ មាន​សិម ហាំ និង​យ៉ាផែត រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កូន​របស់​លោក​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក មាន​សិម ហាំ និង​យ៉ាផែត។ ហាំ​ជា​ឪពុក​របស់​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ នឹង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កូន​ប្រុស​របស់​ណុះហ៍ ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។ ហាំ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។


ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕


ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “នេះ​ជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​រវាង​យើង និង​គ្រប់ទាំង​សាច់​ដែល​នៅលើ​ផែនដី”។


ពេលនោះ​សិម និង​យ៉ាផែត​យក​អាវវែង​មួយ ហើយ​ដាក់​លើ​ស្មា​របស់ពួកគេ​ទាំង​ពីរ​នាក់ រួច​ដើរ​ថយក្រោយ​មក​គ្របបាំង​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​។ មុខ​របស់ពួកគេ​បាន​បែរចេញ ដូច្នេះ​ពួកគេ​មិន​បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម