Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:13 - ព្រះគម្ពីរខ្មែរសាកល

13 នៅ​ថ្ងៃ​ដដែល​នោះ ណូអេ ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត ព្រមទាំង​ប្រពន្ធ​របស់​ណូអេ និង​ប្រពន្ធ​ទាំង​បី​នាក់​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គ្នា បាន​ចូលទៅ​ក្នុង​ទូកធំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ នឹង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ នឹង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ថ្ងៃ​ដដែល​នោះ ណុះហ៍ កូន​ប្រុស​របស់​គាត់ គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសារ​ស្រី​ទាំង​បី​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សិម​ដែលជា​ដូនតា​នៃ​កូនចៅ​ទាំងអស់​របស់​ហេប៊ើរ ជា​បងប្រុស​របស់​យ៉ាផែត ក៏​បាន​បង្កើត​កូន​ដែរ​។


ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕


ណូអេ​បាន​បង្កើត​កូនប្រុស​បី​នាក់ គឺ​សិម ហាំ និង​យ៉ាផែត​។


ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក ហើយ​អ្នក​នឹង​ចូលទៅ​ក្នុង​ទូកធំ គឺ​អ្នក ពួក​កូនប្រុស​របស់អ្នក ប្រពន្ធ​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក ដែល​នៅជាមួយ​អ្នក​។


បន្ទាប់មក ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចូរ​អ្នក និង​អ្នកផ្ទះ​ទាំងអស់​របស់អ្នក​ចូលទៅ​ក្នុង​ទូកធំ ដ្បិត​យើង​ឃើញថា ក្នុង​ជំនាន់​នេះ មានតែ​អ្នក​ទេ ដែល​សុចរិត​នៅចំពោះ​យើង​។


ក៏​មាន​សត្វព្រៃ​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វស្រុក​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​លើ​ដី​តាម​ពូជ​របស់វា ព្រមទាំង​បក្សាបក្សី​គ្រប់ប្រភេទ​តាម​ពូជ​របស់វា គឺ​សត្វស្លាប​គ្រប់ប្រភេទ​ទាំងអស់ នៅជាមួយ​ពួកគេ​ដែរ​។


នៅ​ថ្ងៃ​ទី២៧ ខែ​ទីពីរ ផែនដី​បាន​ស្ងួត​ទាំងស្រុង​។


ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។


គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​។


ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម