អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
លូកា 19:5 - ព្រះគម្ពីរខ្មែរសាកល នៅពេលយាងមកដល់កន្លែងនោះ ព្រះយេស៊ូវក៏ងើយមើល ហើយមានបន្ទូលនឹងគាត់ថា៖“សាខេអើយ ចូរប្រញាប់ចុះមក! ព្រោះថាថ្ងៃនេះ ខ្ញុំត្រូវតែស្នាក់នៅផ្ទះរបស់អ្នក”។ Khmer Christian Bible ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវយាងមកដល់ទីនោះ ទ្រង់ក៏ងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក អាល់គីតាប កាលអ៊ីសាមកដល់ អ៊ីសាងើបមុខឡើង ហើយមានប្រសាសន៍ទៅគាត់ថា៖ «សាខេអើយ! ចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក»។ |
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
ដូច្នេះ គាត់ក៏រត់ទៅខាងមុខ ហើយឡើងដើមឧទុម្ពរ ដើម្បីឲ្យបានឃើញព្រះអង្គ ពីព្រោះព្រះអង្គរៀបនឹងយាងកាត់ទីនោះ។
ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។