Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:4 - ព្រះគម្ពីរខ្មែរសាកល

4 ដូច្នេះ គាត់​ក៏​រត់​ទៅ​ខាងមុខ ហើយ​ឡើង​ដើមឧទុម្ពរ ដើម្បីឲ្យ​បាន​ឃើញ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​រៀបនឹង​យាងកាត់​ទីនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 គាត់​រត់​ទៅ​មុខ​មុន​ ហើយ​ឡើង​លើ​ដើម​ល្វា​ដើម្បី​មើល​ឃើញ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​ឆ្លង​កាត់​ជិត​ដល់​ផ្លូវ​នោះ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ គាត់​រត់​ទៅ​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​មក​តាម​ផ្លូវ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​ត្រូវ​យាង​កាត់​តាម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​អ៊ីសា ព្រោះ​អ៊ីសា​ត្រូវ​ដើរ​កាត់​តាម​នោះ។

សូមមើលជំពូក ចម្លង




លូកា 19:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បំផ្លាញ​ដើមទំពាំងបាយជូរ​របស់ពួកគេ​ដោយ​ដុំទឹកកក ហើយ​បំផ្លាញ​ដើមឧទុម្ពរ​របស់ពួកគេ​ដោយ​សន្សើមកក​។


“ឥដ្ឋ​បាន​រលំ​ហើយ ប៉ុន្តែ​យើង​នឹង​សង់ឡើងវិញ​ដោយ​ថ្មដាប់​; ដើមឧទុម្ពរ​ត្រូវបាន​កាប់រំលំ​ហើយ ប៉ុន្តែ​យើង​នឹង​ដាក់​ដើមស៊ីដា​ជំនួសវិញ​!”។


ព្រះអម្ចាស់​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់ពូជ​ម៉ូតាត​មួយ អ្នករាល់គ្នា​អាច​និយាយ​នឹង​ដើមមន​នេះ​ថា​: ‘ចូរឲ្យ​ត្រូវបាន​ដកចេញ ហើយ​ដុះ​នៅក្នុង​សមុទ្រ​ទៅ​!’ នោះ​វា​មុខជា​ស្ដាប់បង្គាប់​អ្នករាល់គ្នា​មិនខាន​។


គាត់​ព្យាយាម​រកមើល​ថា​ព្រះយេស៊ូវ​ជា​អ្នកណា ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស គាត់​មើល​មិន​ឃើញ​សោះ ពីព្រោះ​គាត់​មាន​កម្ពស់​ទាប​។


នៅពេល​យាង​មកដល់​កន្លែង​នោះ ព្រះយេស៊ូវ​ក៏​ងើយមើល ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“សាខេ​អើយ ចូរ​ប្រញាប់​ចុះមក​! ព្រោះថា​ថ្ងៃនេះ ខ្ញុំ​ត្រូវតែ​ស្នាក់នៅ​ផ្ទះ​របស់អ្នក”។


ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម