ប៉ុន្តែបុរសវ័យក្មេងនោះបានឮព្រះបន្ទូលនេះហើយ ក៏ចាកចេញទៅទាំងពិបាកចិត្ត ពីព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។
លូកា 18:23 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបុរសនោះបានឮសេចក្ដីទាំងនេះហើយ ក៏បែរជាពិបាកចិត្តក្រៃលែង ពីព្រោះគាត់ជាអ្នកមានស្ដុកស្ដម្ភ។ Khmer Christian Bible ពេលបានឮសេចក្ដីទាំងនេះ គាត់ប្រែជាព្រួយចិត្ដណាស់ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគាត់បានឮសេចក្តីទាំងនេះហើយ ក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានឮសេចក្ដីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។ អាល់គីតាប ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្ដយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ |
ប៉ុន្តែបុរសវ័យក្មេងនោះបានឮព្រះបន្ទូលនេះហើយ ក៏ចាកចេញទៅទាំងពិបាកចិត្ត ពីព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។
ប៉ុន្តែបុរសនោះបែរជាស្រងូតស្រងាត់ដោយព្រះបន្ទូលនេះ ហើយចាកចេញទៅទាំងពិបាកចិត្ត ពីព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកនៅខ្វះការមួយ។ ចូរលក់អ្វីៗទាំងអស់ដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
ព្រះយេស៊ូវទតឃើញគាត់បែរជាពិបាកចិត្តក្រៃលែងដូច្នេះ ក៏មានបន្ទូលថា៖“អ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎!
រីឯសាខេក៏ឈរ ទូលព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនឹងឲ្យពាក់កណ្ដាលនៃធនធានរបស់ទូលបង្គំដល់អ្នកក្រ ហើយបើសិនទូលបង្គំចេះតែចោទយកអ្វីពីអ្នកណា ទូលបង្គំនឹងសងមួយជាបួនវិញ”។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា គឺអ្នកដែលបានឮ ប៉ុន្តែក្នុងដំណើរជីវិតពួកគេត្រូវបានរួបរឹតដោយកង្វល់ ទ្រព្យសម្បត្តិ និងការសប្បាយនៃការរស់នៅ ដូច្នេះពួកគេមិនបង្កើតផលពេញលក្ខណៈឡើយ។
អ្នករាល់គ្នាត្រូវដឹងឲ្យច្បាស់នូវសេចក្ដីនេះថា អស់ទាំងមនុស្សអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ (គឺមនុស្សថ្វាយបង្គំរូបបដិមាករ) នឹងទទួលមរតកនៅក្នុងអាណាចក្ររបស់ព្រះគ្រីស្ទ និងព្រះមិនបានឡើយ។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
កុំស្រឡាញ់ពិភពលោក និងអ្វីៗនៅក្នុងពិភពលោកឡើយ។ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោក សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។