ព្រោះការដែលគេប្រាប់អ្នកថា៖ “ចូរឡើងមកទីនេះ” ប្រសើរជាងការដែលគេបន្ទាបអ្នកនៅចំពោះមុខអ្នកធំ។
លូកា 14:7 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទ្រង់សង្កេតឃើញរបៀបអ្នកដែលត្រូវបានអញ្ជើញតែងតែជ្រើសរើសកន្លែងកិត្តិយស ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ Khmer Christian Bible កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើសកន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គសង្កេតឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា អាល់គីតាប អ៊ីសាសង្កេតឃើញភ្ញៀវៗ ចេះតែរើសកន្លែងកិត្ដិយសអង្គុយ អ៊ីសាក៏មានប្រសាសន៍ជាប្រស្នាទៅគេថា៖ |
ព្រោះការដែលគេប្រាប់អ្នកថា៖ “ចូរឡើងមកទីនេះ” ប្រសើរជាងការដែលគេបន្ទាបអ្នកនៅចំពោះមុខអ្នកធំ។
ព្រះយេស៊ូវទ្រង់ថ្លែងសេចក្ដីទាំងអស់នេះដល់ហ្វូងមនុស្សជាពាក្យឧបមា។ ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ
“វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាស្រឡាញ់កៅអីកិត្តិយសក្នុងសាលាប្រជុំ និងការគោរពនៅតាមផ្សារ។
“ចូរប្រយ័ត្នប្រយែងនឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។