Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:7 - Khmer Christian Bible

7 កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើស​រើស​កន្លែង​កិត្ដិយស​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​ពួកគេ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នៅពេល​ព្រះយេស៊ូវ​ទ្រង់​សង្កេតឃើញ​របៀប​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​តែងតែ​ជ្រើសរើស​កន្លែងកិត្តិយស ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ព្រះ‌អង្គ​សង្កេត​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប‌ធៀប​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​សង្កេត​ឃើញ​ភ្ញៀវ​ៗ ចេះ​តែ​រើស​កន្លែង​កិត្ដិយស​អង្គុយ អ៊ីសា​ក៏​មាន​ប្រសាសន៍​ជា​ប្រស្នា​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង




លូកា 14:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំង​អស់​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​នឹង​បណ្ដាជន​ឡើយ​


ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​អើយ​ ដ្បិត​អ្នក​រាល់គ្នា​ចូល​ចិត្ត​អង្គុយ​មុខគេ​ក្នុង​សាលា​ប្រជុំ​ ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន។​


«ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើង​ ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ ហើយ​ចូល​ចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់លៀង។​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​


ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ជូន​ក្រុមជំនុំ​ ប៉ុន្ដែ​លោក​ឌីអូត្រេព​ដែល​ចូលចិត្ដ​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួកគេ​ គាត់​មិន​ទទួល​យើង​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម