ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 12:1 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មាន​មនុស្សច្រើន​កុះករ​បាន​ផ្ដុំគ្នា រហូតដល់​ជាន់​គ្នា​។ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖“ចូរ​អ្នករាល់គ្នា​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ ដែល​ជា​ពុតត្បុត​របស់​ពួកផារិស៊ី​។

សូមមើលជំពូក

Khmer Christian Bible

ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​មុន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី គឺ​ជា​ពុត​ត្បុត​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរ‌ដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្ដី​កំពុត

សូមមើលជំពូក

អាល់គីតាប

ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។

សូមមើលជំពូក



លូកា 12:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ​ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​ដែល​មើលមិនឃើញ ហើយ​មនុស្ស​ដែល​ដើរជាន់​ក៏​មិន​ដឹងខ្លួន​ដែរ”។


ពួក​មនុស្សមានពុត​អើយ! អ្នករាល់គ្នា​ចេះ​សម្គាល់​សណ្ឋាន​នៃ​ផែនដី និង​ផ្ទៃមេឃ ចុះ​ម្ដេចក៏​មិន​ចេះសម្គាល់​សម័យ​នេះ​?


កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត​។


ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។


នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។


ដូច្នេះ ចូរ​ដោះចោល​គ្រប់ទាំង​គំនិតព្យាបាទ គ្រប់ទាំង​ឧបាយកល ពុតត្បុត ការឈ្នានីស និង​ការមួលបង្កាច់​ទាំងអស់