Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:15 - ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 តែ​ដំណឹង​អំពី​ព្រះអង្គ​កាន់​តែ​ឮ​សុស​សាយ​ឡើងៗ​ ហើយ​បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជុំ​គ្នា​ដើម្បី​ស្ដាប់​ និង​ដើម្បី​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ ដំណឹង​អំពី​ព្រះ‌អង្គ​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើង ហើយ​មហា‌ជន​ជា​ច្រើន​មក​ប្រជុំ​គ្នា​ស្តាប់​ព្រះ‌អង្គ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះអង្គ ព្រម​ទាំង​សូម​ព្រះអង្គ​ប្រោស​ឲ្យ​ខ្លួន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កក‌កុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កិត្ដិនាម​របស់​អ៊ីសា ល្បី​សុស​សាយ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​អ៊ីសា ព្រម​ទាំង​សូម​អ៊ីសា​ប្រោស​ឲ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេង​ៗ​ផង។

សូមមើលជំពូក ចម្លង




លូកា 5:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដីប្រៀនប្រដៅ​នៃ​ប្រាជ្ញា ហើយ​មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​៕


ដំណឹង​នេះ​បាន​សាយចេញទៅ ក្នុង​តំបន់​នោះ​ទាំងមូល​។


ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។


ភ្លាមនោះ ដំណឹង​អំពី​ព្រះអង្គ​ក៏​សាយចេញទៅ​គ្រប់ទីកន្លែង​នៅ​តំបន់​ទាំងអស់​ជុំវិញ​កាលីឡេ​។


ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា


ពេលនោះ មាន​មនុស្សច្រើន​កុះករ​បាន​ផ្ដុំគ្នា រហូតដល់​ជាន់​គ្នា​។ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖“ចូរ​អ្នករាល់គ្នា​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ ដែល​ជា​ពុតត្បុត​របស់​ពួកផារិស៊ី​។


មាន​ហ្វូងមនុស្ស​ជាច្រើន​កំពុង​ធ្វើដំណើរជាមួយ​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ងាកមក​មានបន្ទូល​នឹង​ពួកគេ​ថា៖


មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ពីព្រោះ​ពួកគេ​បាន​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​ដល់​ពួក​អ្នកមានជំងឺ​។


អំពើល្អ​ក៏​ជាក់ច្បាស់​ដូចគ្នាដែរ ហើយ​អំពើ​ណា​ដែល​មិនជាក់ច្បាស់ ក៏​មិនអាច​លាក់បាំង​បានឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម