រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។
លូកា 10:11 - ព្រះគម្ពីរខ្មែរសាកល ‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ’។ Khmer Christian Bible សូម្បីតែធូលីដីពីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងរលាស់ចេញឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែចូរដឹងការនេះចុះថា នគរព្រះជាម្ចាស់បានមកជិតបង្កើយហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ អាល់គីតាប “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថានគររបស់អុលឡោះមកជិតបង្កើយហើយ”។ |
រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។
រីឯកន្លែងណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់អ្នករាល់គ្នា នៅពេលចេញពីទីនោះ ចូររលាស់ធូលីចេញពីបាតជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។
ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលអ្នករាល់គ្នាទេ ចូរចេញទៅតាមផ្លូវនៅទីក្រុងនោះ ហើយនិយាយថា:
ចូរប្រោសអ្នកជំងឺនៅក្នុងទីក្រុងនោះឲ្យជា ហើយប្រាប់ពួកគេថា: ‘អាណាចក្ររបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ’។
រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា នៅពេលចាកចេញពីទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។
“បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើងហើយ។
ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងលោសេចក្ដីដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីបានកើតមានដល់អ្នករាល់គ្នា ដែលថា:
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា:“យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់”៕
ចុះមានចែងដូចម្ដេច? គឺចែងថា:“ព្រះបន្ទូលនៅជិតអ្នក គឺក្នុងមាត់របស់អ្នក និងក្នុងចិត្តរបស់អ្នក” នោះគឺព្រះបន្ទូលនៃជំនឿដែលយើងប្រកាស។
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។