Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:10 - ព្រះគម្ពីរខ្មែរសាកល

10 ទីក្រុង​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ ហើយ​គេ​មិន​ទទួល​អ្នករាល់គ្នា​ទេ ចូរ​ចេញទៅ​តាមផ្លូវនៅ​ទីក្រុងនោះ ហើយ​និយាយថា​:

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ផ្លូវ ហើយ​និយាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទី‌ផ្សារ​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទីផ្សារ​ថាៈ

សូមមើលជំពូក ចម្លង




លូកា 10:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។


‘សូម្បីតែ​ធូលី​ពី​ទីក្រុង​របស់អ្នករាល់គ្នា​ដែល​ជាប់​នឹង​ជើងរបស់យើង ក៏​យើង​ជូតចេញ​ទាស់នឹង​អ្នករាល់គ្នា​ដែរ យ៉ាងណាមិញ ចូរ​ដឹង​ការនេះ​ថា អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ’។


ចូរ​ប្រោស​អ្នកជំងឺ​នៅក្នុង​ទីក្រុងនោះ​ឲ្យជា ហើយ​ប្រាប់​ពួកគេ​ថា​: ‘អាណាចក្រ​របស់​ព្រះ​បាន​មកជិត​អ្នករាល់គ្នា​ហើយ’។


រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា ទុកជា​ទីបន្ទាល់​ទាស់នឹង​ពួកគេ”។


អ្នកទាំងពីរ​ក៏​រលាស់​ធូលី​ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​ធ្វើដំណើរ​ទៅ​អ៊ីកូនាម​។


ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម