Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:11 - Khmer Christian Bible

11 សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ‘សូម្បីតែ​ធូលី​ពី​ទីក្រុង​របស់អ្នករាល់គ្នា​ដែល​ជាប់​នឹង​ជើងរបស់យើង ក៏​យើង​ជូតចេញ​ទាស់នឹង​អ្នករាល់គ្នា​ដែរ យ៉ាងណាមិញ ចូរ​ដឹង​ការនេះ​ថា អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 "ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង ក៏​យើង​រលាស់​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា ព្រះរាជ្យ​របស់​ព្រះ​មក​ជិត​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 “សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 “សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា​នគរ​របស់​អុលឡោះ​មក​ជិត​បង្កើយ​ហើយ”។

សូមមើលជំពូក ចម្លង




លូកា 10:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គ្មាន​អ្នកណា​ទទួល​ ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​ ពេល​ចេញ​ពី​ផ្ទះ​ ឬ​ក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​


ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​


ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​


ឯ​កន្លែង​ណា​ដែល​មិន​ទទួល​ ឬ​មិន​ស្ដាប់​អ្នក​ ចូរ​រលាស់​ធូលី​ដី​ពី​បាត​ជើង​អ្នក​ ពេល​ចេញ​ពី​ទី​នោះ​ ទុក​ជា​ទី​បន្ទាល់​ដល់​គេ»​


ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​


ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ ព្រមទាំង​ប្រាប់​ពួកគេ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នក​រាល់គ្នា​ហើយ។​


ចំពោះ​អស់​អ្នក​ដែល​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ពី​ក្រុង​នោះ​ ចូរ​រលាស់​ធូ​លី​ដី​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួកគេ»​


ឱ​ បងប្អូន​ជា​កូនចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ និង​បងប្អូន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។​


ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ថា​


ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​


ដូច្នេះ​ពួកគាត់​ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​ទាស់​នឹង​ពួកគេ​ រួច​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម​


ហើយ​គាត់​បាន​ថ្លែង​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «យើង​បាន​លូក​ដៃ​របស់​យើង​ពេញ​មួយ​ថ្ងៃ​ទៅ​ឯ​ជនជាតិ​មួយ​ដែល​មិន​ស្ដាប់បង្គាប់​ ហើយ​ចេះតែ​ប្រឆាំង»។​


តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច?​ គឺ​ចែងថា៖​ «ព្រះបន្ទូល​នៅ​ក្បែរៗ​អ្នក​នេះ​ឯង​ គឺ​នៅ​ក្នុង​មាត់​របស់​អ្នក​ និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក»​ នោះ​ហើយ​ជា​ព្រះបន្ទូល​អំពី​ជំនឿ​ដែល​យើង​កំពុង​ប្រកាស​


ព្រះ​រាជបុត្រា​ជា​រស្មី​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ‍។​ បន្ទាប់​ពី​ព្រះអង្គ​បាន​សំអាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ ព្រះអង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម