នោះព្រលឹងរបស់ទូលបង្គំនឹងត្រេកអរក្នុងព្រះយេហូវ៉ា ហើយរីករាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
លូកា 1:46 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ម៉ារាពោលថា៖ “ព្រលឹងរបស់ខ្ញុំលើកតម្កើងព្រះអម្ចាស់ Khmer Christian Bible រួចនាងម៉ារាតបថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ អាល់គីតាប ពេលនោះ នាងម៉ារីយំថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងអុលឡោះជាអម្ចាស |
នោះព្រលឹងរបស់ទូលបង្គំនឹងត្រេកអរក្នុងព្រះយេហូវ៉ា ហើយរីករាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន