ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:26 - ព្រះគម្ពីរខ្មែរសាកល

នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត

សូមមើលជំពូក

Khmer Christian Bible

ដល់​ខែ​ទី​ប្រាំ​មួយ​ ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាពី្រយ៉ែល​ឲ្យ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ដែល​មាន​ឈ្មោះ​ថា​ ណាសារ៉ែត​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក

អាល់គីតាប

ប្រាំ​មួយ​ខែ​ក្រោយ​មក អុលឡោះ​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក



លូកា 1:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​ឮ​សំឡេង​មនុស្ស​នៅកណ្ដាល​ទន្លេអ៊ូឡាយ ស្រែកហៅ​ថា​៖ “កាពី្រយ៉ែល​អើយ ចូរឲ្យ​ម្នាក់នេះ​យល់​និមិត្ត​នេះ​ចុះ​!”។


គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។


នៅពេល​បាន​បំពេញ​ការ​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​រួចហើយ យ៉ូសែប និងម៉ារា​ក៏​ត្រឡប់​ទៅ​កាលីឡេ​វិញ ដល់​ណាសារ៉ែត​ជា​ទីក្រុង​របស់​ពួកគេ​។


រីឯ​យ៉ូសែប​ក៏​ឡើងទៅ​ដែរ ដោយ​ចេញពី​ក្រុង​ណាសារ៉ែត​ក្នុង​កាលីឡេ​ទៅ​ទីក្រុង​របស់​ដាវីឌ​ក្នុង​យូឌា​ដែល​គេ​ហៅថា​បេថ្លេហិម ពីព្រោះ​គាត់​មក​ពី​សែស្រឡាយ និង​ពូជអម្បូរ​របស់​ដាវីឌ​។


អ្នកខ្លះទៀត​ថា​៖ “អ្នកនេះ​ជា​ព្រះ​គ្រីស្ទ”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​?