Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:4 - ព្រះគម្ពីរខ្មែរសាកល

4 រីឯ​យ៉ូសែប​ក៏​ឡើងទៅ​ដែរ ដោយ​ចេញពី​ក្រុង​ណាសារ៉ែត​ក្នុង​កាលីឡេ​ទៅ​ទីក្រុង​របស់​ដាវីឌ​ក្នុង​យូឌា​ដែល​គេ​ហៅថា​បេថ្លេហិម ពីព្រោះ​គាត់​មក​ពី​សែស្រឡាយ និង​ពូជអម្បូរ​របស់​ដាវីឌ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ឯ​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដា​ ឈ្មោះ​បេថ្លេហិម​ ព្រោះ​គាត់​ជា​សាច់​ឈាម​ និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​យូសុះ​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ទត ព្រោះ​គាត់​ជា​ញាតិ​វង្ស​នឹង​ទត។

សូមមើលជំពូក ចម្លង




លូកា 2:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​ត្រូវគេ​បញ្ចុះ​នៅក្បែរ​ផ្លូវ​ទៅ​អេប្រាតា (​អេប្រាតា​គឺ​បេថ្លេហិម​)​។


រីឯ​យើង​វិញ កាល​យើង​មក​ពី​ប៉ាដាន់ យើងសោកស្ដាយ​ដែល​រ៉ាជែល​បាន​ស្លាប់​ក្នុង​ដែនដី​កាណាន​តាម​ផ្លូវ​ដែល​នៅតែ​ឆ្ងាយបន្តិច​ពី​អេប្រាតា ដូច្នេះ​យើង​បាន​បញ្ចុះ​នាង​នៅ​ទីនោះ តាម​ផ្លូវ​ទៅ​អេប្រាតា”។ (​អេប្រាតា​គឺ​បេថ្លេហិម​)​។


នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


ដូច្នេះ មនុស្ស​ទាំងអស់​ក៏​ទៅ​ទីក្រុង​របស់​គេ​រៀងៗខ្លួន ដើម្បី​ចុះបញ្ជី​។


គាត់​ទៅ​ចុះបញ្ជី​ជាមួយ​ម៉ារា​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​គាត់​រួចហើយ ដែល​នាង​មានផ្ទៃពោះ​។


ព្រះយេស៊ូវ​យាង​មកដល់​ណាសារ៉ែត ជា​កន្លែងដែល​ព្រះអង្គ​ធំដឹងក្ដី​។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​តាម​ទម្លាប់​របស់​ព្រះអង្គ ហើយ​ក្រោកឈរឡើង​ដើម្បី​អាន​គម្ពីរ


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


តើ​បទគម្ពីរ​មិន​បាន​ចែង​ថា ព្រះ​គ្រីស្ទ​មក​ពី​ពូជពង្ស​របស់​ដាវីឌ និង​ពី​បេថ្លេហិម​ជា​ភូមិ​ដែល​ដាវីឌ​បាន​រស់នៅ​ទេ​ឬ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម