Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ដល់​ខែ​ទី​ប្រាំ​មួយ​ ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាពី្រយ៉ែល​ឲ្យ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ដែល​មាន​ឈ្មោះ​ថា​ ណាសារ៉ែត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប្រាំ​មួយ​ខែ​ក្រោយ​មក អុលឡោះ​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង




លូកា 1:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ឮ​សំឡេង​មនុស្ស​ចេញ​ពី​កណ្ដាល​ទន្លេ​អ៊ូឡាយ ហើយ​សំឡេង​នោះ​ហៅ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ប្រាប់​ឲ្យ​មនុស្ស​នេះ​យល់​និមិត្ត​នេះ​ចុះ»។


អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។


លោក​បាន​តាំង​ទី​លំនៅ នៅ​ភូមិ​មួយ​ឈ្មោះ​ថា​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ពួក​ហោរា​ថា៖ «គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។


ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។


កាល​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ហើយ ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។


រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ


អ្នក​ខ្លះ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ» តែ​ខ្លះ​ទៀត​សួរ​ថា៖ «តើ​ព្រះ‌គ្រីស្ទ​ត្រូវ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម