ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 6:5 - ព្រះគម្ពីរខ្មែរសាកល

ពោលគឺ ប្រសិនបើ​យើង​បាន​រួមជាមួយ​ព្រះគ្រីស្ទ​ដោយ​មាន​ភាពដូចគ្នា​ក្នុង​ការសុគត​របស់​ព្រះអង្គ យើង​ពិតជា​នឹង​រួមជាមួយ​ព្រះអង្គ​ក្នុង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​បើ​យើង​បាន​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ហើយ​ នោះ​យើង​មុខជា​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​មិនខាន​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​អ៊ីសា​ដែល​ស្លាប់ យើង​ក៏​នឹង​បាន​រួម​ជា​មួយ​អ៊ីសា​ដែល​មាន​ជីវិត​រស់​ឡើង​វិញ​ដែរ។

សូមមើលជំពូក



រ៉ូម 6:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ត្រូវបាន​ដាំ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ពួកគេ​នឹង​លូតលាស់​នៅក្នុង​ទីធ្លា​របស់​ព្រះ​នៃយើង​។


គាត់​បាន​កាប់គាស់​ដី ហើយ​យកថ្មចេញ រួច​ដាំ​ដើមទំពាំងបាយជូរល្អបំផុត ព្រមទាំង​សាងសង់​ប៉ម​មួយ​នៅកណ្ដាល​ចម្ការនោះ ហើយ​ដាប់លុង​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ​ដែរ​។ ក្រោយមក គាត់​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល ប៉ុន្តែ​វា​បាន​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“អស់ទាំង​រុក្ខជាតិ​ដែល​ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​មិន​បាន​ដាំ នឹង​ត្រូវបាន​ដកចោល​។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​គ្រាប់​ស្រូវ​ធ្លាក់​ទៅ​ដី​ហើយ​ងាប់ ពុំនោះទេ វា​នៅ​តែមួយ​ដដែល ប៉ុន្តែ​ប្រសិនបើ​ងាប់​វិញ វា​បង្កើត​ផល​ជាច្រើន​។


យើង​តែងតែ​ផ្ទុក​ការសុគត​របស់​ព្រះយេស៊ូវ​នៅក្នុង​រូបកាយ​ជានិច្ច ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែរ​។


ដោយ​អ្នករាល់គ្នា​ត្រូវបាន​បញ្ចុះជាមួយ​ព្រះគ្រីស្ទ​ក្នុង​ពិធីជ្រមុជទឹក អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ​ដែរ តាមរយៈ​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។