Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:5 - Khmer Christian Bible

5 ដ្បិត​បើ​យើង​បាន​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ហើយ​ នោះ​យើង​មុខជា​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​មិនខាន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពោលគឺ ប្រសិនបើ​យើង​បាន​រួមជាមួយ​ព្រះគ្រីស្ទ​ដោយ​មាន​ភាពដូចគ្នា​ក្នុង​ការសុគត​របស់​ព្រះអង្គ យើង​ពិតជា​នឹង​រួមជាមួយ​ព្រះអង្គ​ក្នុង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​អ៊ីសា​ដែល​ស្លាប់ យើង​ក៏​នឹង​បាន​រួម​ជា​មួយ​អ៊ីសា​ដែល​មាន​ជីវិត​រស់​ឡើង​វិញ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 6:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​ នោះ​នឹង​ត្រូវ​ដក​ចោល​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​


យើង​តែងតែ​ផ្ទុក​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ​ក្នុង​រូបកាយ​របស់​យើង​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែរ​


អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​


ដូច្នេះ​ បើ​សិន​ជា​អ្នក​រាល់គ្នា​បាន​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​មែន​ ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ ជា​ស្ថាន​ដែល​ព្រះគ្រិស្ដ​គង់​ខាង​ស្ដាំនៃ​ព្រះជាម្ចាស់​នោះ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម