ទូតស្មោះត្រង់ប្រៀបដូចជាភាពត្រជាក់នៃព្រិលនៅថ្ងៃច្រូតកាត់ ដល់អ្នកដែលចាត់គាត់ឲ្យទៅ; គាត់ធ្វើឲ្យព្រលឹងរបស់ចៅហ្វាយខ្លួនបានស្រស់ស្រាយឡើងវិញ។
រ៉ូម 15:32 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យខ្ញុំបានមករកអ្នករាល់គ្នាដោយអំណរ តាមបំណងព្រះហឫទ័យរបស់ព្រះ ទាំងបានស្រស់ស្រាយឡើងវិញជាមួយអ្នករាល់គ្នាផង។ Khmer Christian Bible ព្រមទាំងឲ្យខ្ញុំមកឯអ្នករាល់គ្នាដោយអំណរតាមបំណងរបស់ព្រះជាម្ចាស់ ហើយឲ្យខ្ញុំបានសម្រាកជាមួយអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូនទាំងសប្បាយចិត្ត ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា អាល់គីតាប ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើអុលឡោះគាប់ចិត្ត ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ |
ទូតស្មោះត្រង់ប្រៀបដូចជាភាពត្រជាក់នៃព្រិលនៅថ្ងៃច្រូតកាត់ ដល់អ្នកដែលចាត់គាត់ឲ្យទៅ; គាត់ធ្វើឲ្យព្រលឹងរបស់ចៅហ្វាយខ្លួនបានស្រស់ស្រាយឡើងវិញ។
គាត់លាពួកគេ ទាំងនិយាយថា៖ “ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញម្ដងទៀត ប្រសិនបើព្រះសព្វព្រះហឫទ័យ”។ រួចគាត់ក៏ចុះសំពៅពីអេភេសូរទៅ។
នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។
ខ្ញុំដឹងថា ពេលខ្ញុំមករកអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពេញលេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។
ហើយបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាស្រស់ស្រាយឡើងវិញ ដូច្នេះចូររាប់អានមនុស្សបែបនេះចុះ។
ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។
ហេតុនេះហើយបានជាយើងទទួលការកម្សាន្តចិត្ត។ លើសពីការកម្សាន្តចិត្តនេះ យើងបានអរសប្បាយកាន់តែខ្លាំងឡើងថែមទៀត ចំពោះអំណររបស់ទីតុស ដ្បិតអ្នកទាំងអស់គ្នាធ្វើឲ្យវិញ្ញាណរបស់គាត់ស្រស់ស្រាយឡើងវិញ។
សូមឲ្យព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាដល់ក្រុមគ្រួសាររបស់អូនេស៊ិភ័រ ដ្បិតគាត់បានធ្វើឲ្យខ្ញុំផុសផុលជាច្រើនលើកច្រើនសា ហើយមិនបានអៀនខ្មាសអំពីច្រវាក់របស់ខ្ញុំទេ
មែនហើយ ប្អូនអើយ! សូមធ្វើឲ្យខ្ញុំមានអំណរពីអ្នក ក្នុងព្រះអម្ចាស់ផង សូមធ្វើឲ្យដួងចិត្តរបស់ខ្ញុំស្រស់ស្រាយឡើងវិញក្នុងព្រះគ្រីស្ទផង។
ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។
អ្នករាល់គ្នាគួរតែនិយាយដូច្នេះវិញថា៖ “ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយធ្វើការនេះ ឬធ្វើការនោះ”។