Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:15 - ព្រះគម្ពីរខ្មែរសាកល

15 អ្នករាល់គ្នា​គួរតែ​និយាយ​ដូច្នេះ​វិញ​ថា​៖ “ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ យើង​នឹង​មានជីវិតរស់ ហើយ​ធ្វើ​ការនេះ ឬ​ធ្វើ​ការនោះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ​ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​គួរ​តែ​និយាយ​ថា​ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ យើង​នឹង​មាន​ជីវិត​រស់​ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ ឬ​ការ​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការនេះ ឬ​ធ្វើ​ការ​នោះ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បងប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បង​ប្អូន​គួរ​តែ​ពោល​ថា «បើ​អុលឡោះ‌ជាអម្ចាស់​ពេញ​ចិត្ត យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»

សូមមើលជំពូក ចម្លង




យ៉ាកុប 4:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ទាំង​ទូល​អង្វរ​ជានិច្ច​នៅក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ថា ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ខ្ញុំ​គង់តែ​មករក​អ្នករាល់គ្នា​ក្នុងថ្ងៃណាមួយ​ដោយជោគជ័យ​។


ដើម្បីឲ្យ​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា​ដោយ​អំណរ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ទាំង​បាន​ស្រស់ស្រាយឡើងវិញ​ជាមួយ​អ្នករាល់គ្នា​ផង​។


តាមពិត ខ្ញុំ​មិន​ចង់​ជួប​អ្នករាល់គ្នា​ឥឡូវនេះ ដោយ​គ្រាន់តែ​ឆ្លងកាត់​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​មួយរយៈ ប្រសិនបើ​ព្រះអម្ចាស់​អនុញ្ញាតឲ្យ​។


ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។


យើង​នឹង​ធ្វើ​ដូច្នេះ ប្រសិនបើ​ព្រះ​អនុញ្ញាត​។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​អួតអាង​ក្នុង​ភាពក្រអឺតក្រទម​របស់ខ្លួន​។ គ្រប់ទាំង​ការអួតអាង​បែបនេះ សុទ្ធតែ​អាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម