Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:31 - ព្រះគម្ពីរខ្មែរសាកល

31 គឺឲ្យ​បាន​ស្រោចស្រង់​ពី​ពួក​អ្នក​មិនព្រមជឿ​នៅ​យូឌា និង​ឲ្យ​ការងារបម្រើ​របស់ខ្ញុំ​សម្រាប់​យេរូសាឡិម បានជា​ទីពេញចិត្ត​ដល់​វិសុទ្ធជន

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួកអ្នក​មិន​ជឿ​នៅ​ស្រុក​យូដា​ និង​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​អ្នក​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទទួល​ការ​បម្រើ​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡិម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្រុង​យេរូសា‌ឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ​ដោយ​អំណរ។

សូមមើលជំពូក ចម្លង




រ៉ូម 15:31
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​ឲ្យ​សួរចម្លើយ​គាត់​ដោយ​វាយនឹងខ្សែតី ដើម្បីឲ្យ​ដឹង​មូលហេតុ​ដែល​ពួកគេ​ស្រែក​ដាក់​គាត់​ដូច្នេះ​។


ពួក​នាយកបូជាចារ្យ និង​ពួក​មេដឹកនាំ​របស់​ជនជាតិយូដា​ក៏​ប្ដឹង​ទៅ​លោក​ទាស់នឹង​ប៉ូល ព្រមទាំង​អង្វរ​សុំ


ភេស្ទុស​មានប្រសាសន៍ថា​៖ “ព្រះបាទ​អ័គ្រីប៉ា និង​អស់លោក​ដែល​មានវត្តមាន​ជាមួយ​យើងខ្ញុំ​អើយ សូម​មើល​បុរសនេះ​ដែល​ប្រជាជន​យូដា​ទាំងអស់​បាន​ប្ដឹង​មក​ខ្ញុំ ទាំង​នៅ​យេរូសាឡិម និង​នៅ​ទីនេះ​ផង ដោយ​ស្រែកថា​មិន​ត្រូវ​ឲ្យ​គាត់​រស់នៅ​តទៅទៀត​ទេ​។


អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដើម្បី​បម្រើ​វិសុទ្ធជន​។


បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នកផ្ទះ​របស់​ស្ទេផាណាស ជា​ផលដំបូង​នៅ​អាខៃ ហើយ​ពួកគេ​បាន​ថ្វាយ​ខ្លួន​ក្នុង​ការបម្រើ​វិសុទ្ធជន​។ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។


ទាំង​សូម​យើង​ដោយ​ពាក្យទទូចអង្វរ​យ៉ាងខ្លាំង​នូវ​ឯកសិទ្ធិ​រួមចំណែក​ក្នុង​ការងារបម្រើ​ដល់​វិសុទ្ធជន​។


ចំពោះ​ការងារបម្រើ​ដល់​វិសុទ្ធជន នោះ​មិនចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ


ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​;


ពួកជនជាតិយូដា​បាន​សម្លាប់​ទាំង​ព្រះអម្ចាស់​យេស៊ូវ និង​បណ្ដា​ព្យាការី ហើយ​បាន​បៀតបៀន​យើង​ដែរ ព្រមទាំង​ធ្វើឲ្យ​ព្រះ​មិនសព្វព្រះហឫទ័យ ហើយក៏​ប្រឆាំងនឹង​មនុស្ស​ទាំងអស់


ហើយ​ដើម្បីឲ្យ​យើង​បាន​ស្រោចស្រង់​ពី​មនុស្ស​ពាល និង​អាក្រក់ ដ្បិត​មិនមែន​មនុស្ស​ទាំងអស់​មាន​ជំនឿ​ទេ​។


ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។


ប៉ុន្តែ​ព្រះអម្ចាស់​បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដើម្បីឲ្យ​ការប្រកាស​ត្រូវបាន​បំពេញ​តាមរយៈ​ខ្ញុំ និង​ដើម្បីឲ្យ​អស់ទាំង​សាសន៍ដទៃ​បាន​ឮ ហើយ​ខ្ញុំ​ត្រូវបាន​ស្រោចស្រង់​ពី​មាត់​សិង្ហ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម