Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:32 - Khmer Christian Bible

32 ព្រមទាំង​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​អំណរ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាក​ជាមួយ​អ្នក​រាល់គ្នា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ដើម្បីឲ្យ​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា​ដោយ​អំណរ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ទាំង​បាន​ស្រស់ស្រាយឡើងវិញ​ជាមួយ​អ្នករាល់គ្នា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា​ដោយ​អំណរ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​បាន​សម្រាក​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បងប្អូន​ទាំង​សប្បាយ​ចិត្ត ហើយ​ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះ‌ហឫទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បង​ប្អូន ទាំង​សប្បាយ​ចិត្ដ ហើយ​ប្រសិន​បើ​អុលឡោះ​គាប់​ចិត្ត ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បង​ប្អូន។

សូមមើលជំពូក ចម្លង




រ៉ូម 15:32
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ជម្រាបលា​ពួកគេ​ គាត់​បាន​និយាយ​ដូច្នេះ​ថា៖​ «បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ ខ្ញុំ​នឹង​ត្រលប់​មក‍​ឯ​អ្នក​រាល់គ្នា​វិញ»​ រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញ​ពី​ក្រុង​អេភេសូរ។​


នៅ​ពេល​គេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​ និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ​


ហើយ​ខ្ញុំ​ដឹង​ថា​ ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​មក​ជាមួយ​ព្រះពរ​ដ៏​ហូរហៀរ​របស់​ព្រះគ្រិស្ដ។​


ហើយ​ពួកគេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​ និង​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​ធូរស្បើយ​ ដូច្នេះ​ ចូរ​ទទួល​ស្គាល់​មនុស្ស​បែប​នេះ​ចុះ‍។​


ប៉ុន្ដែ​បើ​ព្រះអម្ចាស់​មាន​បំណង​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ឆាប់ៗ​នេះ​ ហើយ​ខ្ញុំ​ចង់​ស្គាល់​អំណាច​របស់​ពួកអ្នក​អួត​ខ្លួន​ទាំង​នោះ​ គឺ​មិន​មែន​ពាក្យ​សំដី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​


​ដោយ​ព្រោះ​ការ​នេះ​ យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដ​ ប៉ុន្ដែ​លើស​ពី​ការ​កម្សាន្ដ​ចិត្ដ​នេះ​ យើង​កាន់​តែ​ត្រេកអរ​ថែម​ទៀត​ចំពោះ​អំណរ​របស់​លោក​ទីតុស​ ដ្បិត​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់​ធូរស្បើយ។​


សូម​ព្រះអម្ចាស់​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ិភ័រ​ ដ្បិត​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ជា​ញឹកញាប់​ ហើយ​ក៏​មិន​ខ្មាស់​ដោយសារ​ចំណង​របស់​ខ្ញុំ​ដែរ​


មែន​ហើយ​ ប្អូន​អើយ!​ សូម​ឲ្យ​ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ព្រះអម្ចាស់​ដោយសារ​អ្នក​ផង​ សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ផង។​


ប្អូន​អើយ!​ ខ្ញុំ​មាន​អំណរ​ និង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ ពី​ព្រោះ​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយសារ​អ្នក។​


​ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​គួរ​តែ​និយាយ​ថា​ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ យើង​នឹង​មាន​ជីវិត​រស់​ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ ឬ​ការ​នោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម