ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 13:8 - ព្រះគម្ពីរខ្មែរសាកល

កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​កុំ​ជំពាក់​អ្វី​អ្នកណា​ឡើយ​ ជំពាក់​តែ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ​ ដ្បិត​អ្នកណា​ស្រឡាញ់​អ្នក​ដទៃ​ អ្នក​នោះ​បាន​សម្រេច​តាម​ក្រឹត្យវិន័យ​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ពេញ​លក្ខណៈ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ពេញ​លក្ខណៈ

សូមមើលជំពូក



រ៉ូម 13:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀនរបស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។


“ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។


សេចក្ដីស្រឡាញ់​មិន​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​អ្នកជិតខាង​ឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់​ជា​ការបំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​។


ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។


ពីព្រោះ​ក្រឹត្យវិន័យ​ទាំងមូល​ត្រូវបាន​បំពេញ​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ ដែលថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។


នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។


គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​ព្រះរាជ​ក្រឹត្យវិន័យ​ស្របតាម​បទគម្ពីរ​ដែលថា‍​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង” នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។


ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។