រ៉ូម 11:30 - ព្រះគម្ពីរខ្មែរសាកល ដូចដែលពីមុនអ្នករាល់គ្នាមិនព្រមជឿព្រះ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាដោយសារតែការមិនស្ដាប់បង្គាប់របស់អ្នកទាំងនោះយ៉ាងណា Khmer Christian Bible ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដូចដែលពីដើមអ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណា ដោយព្រោះអ្នកទាំងនោះមិនស្តាប់បង្គាប់ជាយ៉ាងណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូន ពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្ដីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ អាល់គីតាប រីឯបងប្អូនពីដើមបងប្អូនមិនបានស្ដាប់បង្គាប់អុលឡោះទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រអែលមិនស្ដាប់បង្គាប់អុលឡោះ អុលឡោះក៏មេត្ដាករុណាដល់បងប្អូន។ |
សព្វថ្ងៃនេះពួកគេក៏មិនព្រមជឿ ដើម្បីឲ្យពួកគេបានទទួលសេចក្ដីមេត្តានៅឥឡូវនេះ ដោយសារតែសេចក្ដីមេត្តាដល់អ្នករាល់គ្នាយ៉ាងនោះដែរ។
ព្រមទាំងដើម្បីឲ្យសាសន៍ដទៃលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយព្រោះសេចក្ដីមេត្តារបស់ព្រះអង្គ ដូចដែលមានសរសេរទុកមកថា: “ហេតុនេះហើយបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ”។
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
ហេតុនេះហើយបានជាយើងមិនធ្លាក់ទឹកចិត្តឡើយ ដោយបានទទួលការងារបម្រើនេះ ដូចដែលយើងបានទទួលសេចក្ដីមេត្តាដែរ។
ពីមុន អ្នករាល់គ្នាក៏ដើរក្នុងសេចក្ដីទាំងនោះដែរ កាលអ្នករាល់គ្នារស់នៅក្នុងសេចក្ដីទាំងនោះ។
ធីម៉ូថេ កូនខ្ញុំអើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ?
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។