Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​ដូច​ដែល​ពី​ដើម​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ​ព្រោះ​អ្នក​ទាំង​នោះ​មិន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ដូចដែល​ពីមុន​អ្នករាល់គ្នា​មិនព្រមជឿ​ព្រះ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ដោយសារតែ​ការមិនស្ដាប់បង្គាប់​របស់​អ្នកទាំងនោះ​យ៉ាងណា

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 រីឯ​បងប្អូន ពី​ដើម​បងប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ព្រះអង្គ​ក៏​មេត្តា‌ករុណា​ដល់​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពី​ព្រោះ​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 រីឯ​បង​ប្អូន​ពី​ដើម​បង​ប្អូន​មិន​បាន​ស្ដាប់​បង្គាប់​អុលឡោះ​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រ‌អែល​មិន​ស្ដាប់​បង្គាប់​អុលឡោះ អុលឡោះ​ក៏​មេត្ដា‌ករុណា​ដល់​បង​ប្អូន។

សូមមើលជំពូក ចម្លង




រ៉ូម 11:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អំណោយ‌ទាន និង​ការ​ត្រាស់​ហៅ​របស់​ព្រះ នោះ​មិន​ប្រែ​ប្រួល​ឡើយ។


នោះ​ការ​ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ពេល​នេះ គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ​សារ​សេចក្តី​មេត្តា‌ករុណា​ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។


ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ហេតុ​នេះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ហើយ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ» ។


រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។


ដូច្នេះ ដោយ​សារ​យើង​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ទើប​យើង​មាន​ការ​ងារ​បម្រើ​នេះ ហើយ​យើង​មិន​រសាយ​ចិត្ត​ឡើយ។


កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ពី​ដើម អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។


ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ប្រគល់​ពាក្យ​បណ្ដាំ​នេះ​ទុក​នឹង​អ្នក តាម​ទំនាយ​ដែល​បាន​ថ្លែង​អំពី​អ្នក​កាល​ពី​មុន ដើម្បី​ឲ្យ​អ្នក​បាន​តយុទ្ធ​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នេះ


តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ?


ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម