ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
យ៉ូហាន 8:53 - ព្រះគម្ពីរខ្មែរសាកល អ្នកមិនធំជាងអ័ប្រាហាំដូនតារបស់យើងទេ មែនទេ? អ័ប្រាហាំបានស្លាប់ ហើយបណ្ដាព្យាការីក៏ស្លាប់ដែរ។ តើអ្នកតាំងខ្លួនជានរណា?”។ Khmer Christian Bible តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកធំជាងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង និងពួកហោរា ដែលស្លាប់ទៅនោះឬ? តើអ្នកតាំងខ្លួនជាអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការីក៏ទទួលមរណភាពទៅដែរ។ ចុះលោក លោកតាំងខ្លួនជាអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង នឹងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី អាល់គីតាប តើលោកមានឋានៈធំជាងអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង ដែលស្លាប់ទៅហើយនោះឬ? រីឯពួកណាពី ក៏ស្លាប់ទៅដែរ។ ចុះអ្នកតាំងខ្លួនជាអ្វី?»។ |
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
ពួកគេឆ្លើយនឹងព្រះអង្គថា៖ “យើងគប់ដុំថ្មសម្លាប់អ្នកមិនមែនដោយសារតែការល្អទេ គឺដោយសារតែការនិយាយប្រមាថព្រះ ពីព្រោះអ្នកជាមនុស្ស ប៉ុន្តែតាំងខ្លួនជាព្រះ”។
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
លោកមិនធំជាងយ៉ាកុបដូនតារបស់យើងខ្ញុំទេ មែនទេ? គាត់បានឲ្យអណ្ដូងនេះដល់យើងខ្ញុំ ហើយខ្លួនគាត់ និងកូនៗរបស់គាត់ ព្រមទាំងហ្វូងសត្វរបស់គាត់ក៏ផឹកពីអណ្ដូងនេះដែរ”។
ហេតុនេះហើយបានជាពួកយូដាកាន់តែចង់ធ្វើគុតព្រះអង្គ ពីព្រោះព្រះអង្គមិនគ្រាន់តែល្មើសនឹងថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថាជាបិតារបស់ខ្លួនទៀតផង ដោយលើកអង្គទ្រង់ស្មើនឹងព្រះ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនអ័ប្រាហាំបានកើតមក គឺមានខ្ញុំហើយ”។
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!