Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:53 - Khmer Christian Bible

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 អ្នក​មិន​ធំជាង​អ័ប្រាហាំ​ដូនតា​របស់យើង​ទេ មែនទេ​? អ័ប្រាហាំ​បាន​ស្លាប់ ហើយ​បណ្ដា​ព្យាការី​ក៏​ស្លាប់​ដែរ​។ តើ​អ្នក​តាំងខ្លួន​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

53 តើ​លោក​មាន​ឋានៈ​ធំ​ជាង​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ណាពី ក៏​ស្លាប់​ទៅ​ដែរ។ ចុះ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:53
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ម្នាក់​ដែល​វិសេស​ជាង​ព្រះ​វិហារ​ គឺ​នៅ​ទីនេះ​ស្រាប់​ហើយ។​


ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​


ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​


បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​


ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​


លោក​យ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង​ ហើយ​លោក​ផ្ទាល់​ និង​កូនចៅ​ ព្រមទាំង​ហ្វូង​សត្វ​របស់​លោក​ ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ​ ចុះ​លោក​វិញ​ តើ​ធំ​ជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?»​


ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​ចង់​សម្លាប់​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ព្រះអង្គ​មិន​គ្រាន់​តែ​ល្មើស​វិន័យ​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហៅ​ព្រះជាម្ចាស់​ថា​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​ទៀត​ គឺ​ព្រះអង្គ​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះជាម្ចាស់។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​


ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម