Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:53 - អាល់គីតាប

53 តើ​លោក​មាន​ឋានៈ​ធំ​ជាង​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ណាពី ក៏​ស្លាប់​ទៅ​ដែរ។ ចុះ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 អ្នក​មិន​ធំជាង​អ័ប្រាហាំ​ដូនតា​របស់យើង​ទេ មែនទេ​? អ័ប្រាហាំ​បាន​ស្លាប់ ហើយ​បណ្ដា​ព្យាការី​ក៏​ស្លាប់​ដែរ​។ តើ​អ្នក​តាំងខ្លួន​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី

សូមមើលជំពូក ចម្លង




យ៉ូហាន 8:53
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ​មាន​ម្នាក់ ប្រសើរ​ជាង​ម៉ាស្ជិទ​ទៅ​ទៀត។


កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​បាន​ដែរ។


ជន‌ជាតិ​យូដា​តប​ទៅ​អ៊ីសា​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​អុលឡោះ»។


បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?


ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ហ៊ូកុំ​ហើយ​តាម​ហ៊ូកុំ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​បុត្រា​របស់​អុលឡោះ​»។


តើ​លោក​មាន​ឋានៈ​ធំ​ជាង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ?។ យ៉ាកកូប និង​កូន​ចៅ​របស់​គាត់​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​គាត់ ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។


កាល​ឮ​ប្រសាសន៍​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​សម្លាប់​អ៊ីសា​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​អ៊ីសា​មិន​បាន​គោរព​តាម​ហ៊ូកុំ សម្រាប់​ថ្ងៃ​ជំអាត់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​អ៊ីសា​មាន​ប្រសាសន៍​ថា អុលឡោះ​ជា​បិតា​របស់​គាត់​ផ្ទាល់​ថែម​ទៀត អ៊ីសា​លើក​ខ្លួន​ឡើង​ស្មើ​នឹង​អុលឡោះ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។


មាន​បុព្វ‌បុរស ហើយ​អាល់ម៉ា‌ហ្សៀស​ក៏​កើត​មក​មាន​និស្ស័យ​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា‌និច្ច អាម៉ីន!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម