ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 6:39 - ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​គឺកុំឲ្យ​ខ្ញុំ​បាត់បង់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ខ្ញុំ ប៉ុន្តែ​លើក​ពួកគេ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ គឺ​មិន​ឲ្យ​ខ្ញុំ​បាត់បង់​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ប្រោស​ពួកគេ​ឲ្យរ​ស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ហើយ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​មិន​ចង់​ឲ្យ​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ

សូមមើលជំពូក

អាល់គីតាប

រីឯ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្ដរាយ​ឡើយ តែ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

សូមមើលជំពូក



យ៉ូហាន 6:39
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម និង​កូម៉ូរ៉ា​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះ​ទៅទៀត​!


ដូចគ្នាដែរ ការ​ដែល​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ត្រូវ​វិនាស មិនមែន​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​របស់អ្នករាល់គ្នាដែល​គង់នៅ​ស្ថានសួគ៌​ទេ​។


ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។


អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។


ពេល​ទូលបង្គំ​នៅ ជាមួយ​ពួកគេ ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។ ទូលបង្គំ​បាន​រក្សា​ពួកគេ ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ លើកលែងតែ​កូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។ ពួកគេ​ជា​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


ទូលបង្គំ​ទូល​អង្វរ​សម្រាប់​ពួកគេ មិនមែន​ទូល​អង្វរ​សម្រាប់​ពិភពលោក​ទេ គឺ​សម្រាប់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពីព្រោះ​ពួកគេ​ជា​របស់ព្រះអង្គ​។


នេះគឺ​ដើម្បីឲ្យ​ព្រះបន្ទូល​ដែល​ព្រះអង្គ​មានបន្ទូល​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​មិន​បាន​បាត់បង់​អ្នកណាម្នាក់​ឡើយ”។


កុំ​ភ្ញាក់ផ្អើល​នឹង​ការនេះ​ឡើយ គឺថា​ពេលវេលា​នឹង​មក ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះបុត្រា


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។


គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ទាញ​អ្នកនោះ​មក​ប៉ុណ្ណោះ ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។


អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ មាន​ជីវិតអស់កល្បជានិច្ច ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់


មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


ព្រះ​បាន​លើក​ព្រះអម្ចាស់​ឲ្យរស់ឡើងវិញ ហើយ​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ដែរ ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


នោះ​សេចក្ដីអធិស្ឋាន​នៃ​ជំនឿ​នឹង​សង្គ្រោះ​អ្នកជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​លើក​គាត់​ឡើងវិញ​; ទោះបីជា​គាត់​បាន​ប្រព្រឹត្ត​បាប​ក៏ដោយ ក៏​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​គាត់​ដែរ​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។