យ៉ូហាន 6:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល39 នេះជាបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកគឺកុំឲ្យខ្ញុំបាត់បង់អស់អ្នកដែលព្រះអង្គបានប្រទានមកខ្ញុំ ប៉ុន្តែលើកពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។ សូមមើលជំពូកKhmer Christian Bible39 ហើយនេះជាបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមក គឺមិនឲ្យខ្ញុំបាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ សូមមើលជំពូកអាល់គីតាប39 រីឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះ ទ្រង់មិនពេញចិត្តឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំត្រូវវិនាសអន្ដរាយឡើយ តែទ្រង់ពេញចិត្តឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ សូមមើលជំពូក |
មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។