ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
យ៉ូហាន 5:42 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំស្គាល់អ្នករាល់គ្នាហើយថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនឡើយ។ Khmer Christian Bible ខ្ញុំស្គាល់អ្នករាល់គ្នា ហើយដឹងថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាគ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្តអ្នករាល់គ្នាហើយ អ្នករាល់គ្នាគ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ អាល់គីតាប ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្ដអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្មានចិត្ដស្រឡាញ់អុលឡោះសោះ។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ; ប្រសិនបើមានអ្នកដទៃមកក្នុងនាមរបស់ខ្លួនគេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើព្រះជាឪពុករបស់អ្នករាល់គ្នាមែន ម្ល៉េះសមអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំបានចេញពីព្រះ ហើយក៏មកដល់ទីនេះ។ ជាការពិត ខ្ញុំមិនមែនមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គនោះបានចាត់ខ្ញុំឲ្យមក។
អ្នកដែលជារបស់ព្រះ ស្ដាប់ព្រះបន្ទូលរបស់ព្រះ។ នេះជាហេតុដែលអ្នករាល់គ្នាមិនស្ដាប់ព្រះបន្ទូលរបស់ព្រះ គឺដោយសារអ្នករាល់គ្នាមិនមែនជារបស់ព្រះ”។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំថាខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំនឹងក្លាយជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។
កុំស្រឡាញ់ពិភពលោក និងអ្វីៗនៅក្នុងពិភពលោកឡើយ។ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោក សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
ប្រសិនបើអ្នកណាមានទ្រព្យសម្បត្តិខាងលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត ប៉ុន្តែបិទដួងចិត្តរបស់ខ្លួនចំពោះគេ តើសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះដូចម្ដេចកើត?
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។