ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
យ៉ូហាន 21:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង អាល់គីតាប អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ |
ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
ភ្លាមនោះ មាន់រងាវជាលើកទីពីរ។ ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា:“មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង” គាត់ទប់ទឹកភ្នែកមិនបាន ក៏ទ្រហោយំ៕
ជាការពិត អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ”។
ព្រះយេស៊ូវទ្រង់តបថា៖“តើអ្នកនឹងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំឬ? ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា មាន់នឹងមិនរងាវសោះឡើយ រហូតទាល់តែអ្នកបដិសេធខ្ញុំបីដង”៕
ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
ឥឡូវនេះ យើងខ្ញុំដឹងហើយថា ព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់ ហើយមិនចាំបាច់ឲ្យអ្នកណាទូលសួរព្រះអង្គទេ។ ដោយសារតែការនេះ យើងខ្ញុំជឿថាព្រះអង្គយាងមកពីព្រះ”។
ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នារកនរណា?”។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ពេលអ្នកនៅក្មេង អ្នកក្រវាត់ដោយខ្លួនឯង ហើយដើរទៅកន្លែងដែលអ្នកចង់ទៅ។ ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកនឹងលាតដៃរបស់អ្នក ហើយអ្នកផ្សេងនឹងក្រវាត់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ”។
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។
ដោយហេតុនេះ អ្នករាល់គ្នាក៏ត្រេកអរយ៉ាងខ្លាំង ទោះបីជាឥឡូវនេះ អ្នករាល់គ្នាត្រូវតែព្រួយចិត្តមួយរយៈ ដោយសារតែការសាកល្បងផ្សេងៗក៏ដោយ
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរហើយ ដែលខ្ញុំសរសេរមកអ្នករាល់គ្នា។ ក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានដាស់គំនិតបរិសុទ្ធរបស់អ្នករាល់គ្នាឡើង ដោយការរំលឹក
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។